ក្រុម​នារី​កម្ពុជា ត្រូវ​ការ​ពិន្ទុ​ត្រឡប់​មក​ផ្ទះ​វិញ ពេល​​ប៉ះ ឥណ្ឌូណេស៊ី យប់​នេះ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​កម្ពុជា ត្រូវ​ប្រកួត​​ជា​មួយ ក្រុម​បាល់ទាត់​​នារី​ឥណ្ឌូណេស៊ី វេលា​ម៉ោង ៧:៣០​នាទី​យប់​នេះ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ចុង​ក្រោយ​ជា​មួយ​ពាន​រង្វាន់​នារី​អាស៊ាន ASEAN Women’s Championship ឆ្នាំ ២០២៥ នៅ​ប្រទេស​វៀតណាម។

ក្រុម​ទាំង​ពីរ​បាន​ធ្លាក់​ហើយ បន្ទាប់​ពី​ឆ្លង​កាត់​ពីរ​ប្រកួត ធ្វើ​មិន​បាន​ល្អ​ដូច​គ្នា។ ក្រុម​នារី​កម្ពុជា បានចាញ់ ក្រុម​នារី​វៀតណាម​ដោយ​លទ្ធផល ០-៧ និង​ចាញ់ ថៃ ដោយ​លទ្ធផល ០-៧ ខណៈ ក្រុម​នារី​ឥណ្ឌូណេស៊ី បានចាញ់​ថៃ ០-៧ និង​ចាញ់ វៀតណាម ០-៧។

សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​នេះ ទាំង​ក្រុម​នារី​កម្ពុជា និង ឥណ្ឌូណេស៊ី ត្រូវ​ការ​ជ័យជម្នះ ឬ​ពិន្ទុ​ដដូច​គ្នា​ដើម្បី​វិល​ត្រឡប់​មក​ផ្ទះ​វិញ។ ក្រុម​ទាំង​ពីរ​មាន​កម្រិត​គុណភាព​មិន​សូវ​លើស​ខ្វះ​គ្នា​ប៉ុន្មាន​ឡើយ។ ជួប​គ្នា ៣ លើក​កន្លង​មក កម្ពុជា មិន​ធ្លាប់ឈ្នះ​ឥណ្ឌូណេស៊ី​ឡើយ គឺ ស្មើ១លើក និង​ចាញ់ ២​លើក។

ប្រវត្តិ​ជួប​គ្នា ៣ លើក

  • ឆ្នាំ ២០១៩៖  កម្ពុជា ០-៤ ឥណ្ឌូណេស៊ី (ជើង​នារី​នារី​អាស៊ាន)
  • ឆ្នាំ ២០២៤៖ កម្ពុជា ០-០ ឥណ្ឌូណេស៊ី (ជើង​ឯក​នារី​អាស៊ាន)
  • ឆ្នាំ ២០២៤៖ កម្ពុជា ១-៣ ឥណ្ឌូណេស៊ី (ជើង​នារី​អាស៊ាន)

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top