អេស្ប៉ាញ ឯកភាពចំពោះគម្រោងការយក La Liga ទៅប្រកួតនៅទឹកដីអាមេរិក

(បរទេស)៖ សហព័ន្ធបាល់ទាត់អេស្ប៉ាញ FA បានព្រមព្រៀងចំពោះគម្រោងយកកម្មវិធីប្រកួតលីគ La Liga របស់ពួកគេទៅប្រកួតនៅលើទឹកដីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ទោះជាយ៉ាងណា ប្រទេសស្ថិតនៅតំបន់អឺរ៉ុបមួយនេះ ក៏ត្រូវទទួលការឯកភាពពី FIFA និង UEFA ផងដែរ ដើម្បីយកកម្មវិធីប្រកួតប្រចាំឆ្នាំរបស់ La Liga ទៅរៀបចំនៅកីឡដ្ឋាន Hard Rock ដែលស្ថិតក្នុងទីក្រុង Miami ជាទីដែលរៀបចំព្រឹត្តិការណ៍ World Cup 2026 ចំនួន ៧ប្រកួតផងនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់សហព័ន្ធបានឱ្យដឹងថា «ក្រោយពីកិច្ចប្រចាំមួយនាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ក្រុមប្រឹក្សាបានទទួលសំណើពីក្លិប Villarreal CF និង FC Barcelona ក្នុងប្រកួតទី១៧ របស់ពួកគេក្នុងលីគ យកទៅប្រកួតនៅទឹកដីអាមេរិកជំនួសប្រទេសអេស្ប៉ាញវិញ ស្របពេលសហព័ន្ធក៏បានកំពុងរៀបចំដាក់សំណើទៅ FIFA ដើម្បីបានប្រកួតនៅថ្ងៃទី២០ ខែធ្នូចុងឆ្នាំដែរ»

ទោះជាយ៉ាងណា បើយោងតាមបច្ចុប្បន្នភាពច្បាប់ថ្មីរបស់ FIFA ពុំមានការអនុញ្ញាតចំពោះការប្រកួតលីគណាមួយ ត្រូវបានធ្វើឡើងនៅបរទេសឡើយ ក៏ប៉ុន្តែកាលពីឆ្នាំទៅក៏មានក្រុមការងារចុះស្រាវជ្រាវអំពីលទ្ធភាពដែលអាច និងបញ្ហាប្រឈមផងដែរ។

បើផ្អែកតាមមួយជ្រុងទៀតនៃការប្រកួត មានដូចជាការប្រកួតពានបើករដូវកាលអ៉ីតាលី Italian Super Cup និង Spanish Super Cup របស់អេស្ប៉ាញជាដើម គឺត្រូវបានរៀបចំឡើងនៅបរទេសរួចរាល់ហើយនាពេលថ្មីៗនេះ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top