សួន ចាន់ណរ៉ូ​ ចូល​ហាត់​ហើយ​ក្ដី​ ប៉ុន្តែ​មិន​ទាន់​ប្រាកដ​អាច​លេង​នៅ​ស៊ីហ្គេម​នោះ​ទេ

លោក​ អាំង​ សិរីពិសិដ្ឋ​ ថា​ការ​វិល​ត្រឡប់​​មក​វិញរបស់​កីឡាករ សួន​ ចាន់ណារ៉ូ​ ក៏​មិន​ទាន់​ប្រាកដ​ថា​អាច​លេង​នៅ​ស៊ីហ្គេម​ ចុង​ឆ្នាំ​នេះ​នោះ​ទេ​រង់ចាំ​មើល​ការ​ហ្វឹកហាត់​ល្អ​ដល់​កម្រិត​ណា​សិន។​

អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា លោក អាំង សិរីពិសិដ្ឋ បានឲ្យដឹងថា ចំពោះកីឡាករឆ្នើម សួន ចាន់ណារ៉ូ មកវិញនេះក៏មិនទាន់ប្រាកដថារូបគេបានលេងនៅស៊ីហ្គេម លើកទី៣៣ ចុងឆ្នាំនេះ ១០០% នោះទេគឺរង់ចាំមើលការហ្វឹកហាត់របស់គេល្អប្រសើរដល់កម្រិតណាសិន។ មិនមែនតែ ណារ៉ូ នោះទេពោលកីឡាករទាំងអស់មិនទាន់ដឹងថានរណានឹងជាប់បានទៅលេងនោះដែរ ពោលរង់ចាំមើលការហ្វឹកហាត់ និងសមត្ថភាពលេចធ្លោកម្រិតណារហូតត្រូវជ្រើសរើស និងចេញបញ្ជីឈ្មោះផ្លូវការសិន។

ចំណែកកីឡាករ សួន ចាន់ណារ៉ូ ក៏បានឲ្យដឹងថាដែរថា បច្ចុប្បន្ននេះរូបគេទើបតែចូលហាត់នៅក្លឹបបាល់ទះវិសាខានោះទេ មិនទាន់ចូលជំរំជម្រើសជាតិជាផ្លូវការនោះឡើយទេ។ ទាល់តែហ្វឹកហាត់បានល្អប្រសិនទើបអាចចូលជាមួយក្រុមជម្រើសជាតិវិញបាន។

បញ្ជាក់ដែរថា បន្ទាប់ពីការចាកចេញពីជម្រើសជាតិបាល់ទះជិតមួយឆ្នាំមកនេះកីឡាករ សួន ចាន់ណារ៉ូ ត្រូវបានសហព័ន្ធហៅមកវិញហើយដើម្បីជួយដល់ក្រុមត្រៀមការប្រកួតសំខាន់ៗនៅពេលខាងមុខដូចជាស៊ីហ្គេមចុងឆ្នាំ២០២៥។ ប៉ុន្តែសហព័ន្ធកំពុងតាមដានមើលសមត្ថភាពរបស់គេផងដែរនៅល្អដូចមុន ឬយ៉ាងណា៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top