រដូវ​កាល​ថ្មី កីឡដ្ឋាន​កំពង់ស្ពឺ កើន​ឡើង​អ្នក​គាំទ្រ​គួរ​ឲ្យ​កត់​សំគាល់

កីឡដ្ឋា​​ន​ខេត្ត​កំពង់​ស្ពឺ ​ទទួល​បាន​​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ជិត ៣០០០​នាក់​​សម្រាប់​ការ​ប្រកួត​លើក​ទី​១​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា រដូវ​កាល​ថ្មី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ ២០២៥។

ម្ចាស់​ផ្ទះ ណាហ្គាវើលដ៍ បាន​បញ្ចប់ ៩០​នាទី ដោយ​លទ្ធផល​ស្មើ ១-១ ជា​មួយ​ក្រុម​ភ្ញៀវ កង​យោធពល​ខេមរភូមិន្ទ ក្រោម​ក្រសែ​ភ្នែក​អ្នក​ទស្សនា​ផ្ទាល់​ចំនួន ២៨០៥ នាក់​ដែល​នេះ​ជា​ចំនួន​ច្រើន​ បើ​ប្រៀប​ធៀប​នឹង​ការ​ប្រកួត​កាល​ពី​​រដូវ​កាលមុនៗ។

អ្នក​គាំទ្រ​បាន​ដឹង​ហើយ​ថា កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ភ្នំពេញ​ក្រោន វិសាខា អង្គរថាយហ្គឺរ និង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​ចូល​ទស្សនា​ផ្ទាល់។ កីឡដ្ឋាន​ដែល​ខ្សត់​អ្នក​គាំទ្រ​​​មាន​ដូច​ជា​ កីឡដ្ឋាន​របស់​គិរីវង់សុខសែន​ជ័យ និង​កីឡដ្ឋាន​របស់ ណាហ្គាវើលដ៍​ជា​ដើម។ ទោះ​បី​ជា​យ៉ាង​ណា រដូវ​កាល​ថ្មី ចាប់​ផ្តើម​ឃើញ​កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ច្រើន​គួរ​ឲ្យ​កត់​សំគាល់​ដែល​ជា​សញ្ញា​ល្អ​សម្រាប់​ខេត្ត​មួយ​នេះ។

សម្រាប់​ការ​ប្រកួត​​​សប្តាហ៍​ទី​២​ ​រវាង ម្ចាស់​ផ្ទះ បឹងកេត និង ភ្នំពេញ​ក្រោន ជា​ជំនួប The Cambodian Classic Match នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ថ្ងៃ​អាទិត្យ ទី​១៧ ខែ​សីហា មាន​អ្នក​គាំទ្រ​ច្រើន​ជាង​គេ​គឺ​ចំនួន ៣​៥៤៤​នាក់។ បន្ទាប់​មក កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ ២៨០៥​នាក់ ដែល ណាហ្គាវើលដ៍ ស្មើ កង​យោធពល​ខេមរភូមិន្ទ ១-១, នៅ​កីឡដ្ឋាន​ព្រីនស៍​​ដែល​ វិសាខា ឈ្នះ ឡាយហ្វ ខេត្ត​ព្រះ​សីហនុក ៣-២ មាន​អ្នក​គាំទ្រ ២៦៥៩​នាក់ និង​ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ អង្គរថាយហ្គឺរ ៣-០ នៅ​កីឡដ្ឋាន Akihiro Kato មាន​អ្នក​គាំទ្រ ២០៩៨​នាក់។

ចំពោះ​ការ​ប្រកួត​សប្តាហ៍​ទី១​ដែល​មាន​ ៥ ​គូ​គឺ​សុទ្ធ​តែ​មាន​អ្នក​គាំទ្រ​ក្រោម ២០០០​នាក់៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top