សិស្ស​ច្បង​​ Rooney សរសើរ Cunha ជាប្រភេទកីឡាករ Man United កំពុងត្រូវការ

វីរបុរសរបស់ Manchester United លោក Wayne Rooney បានបង្ហាញការកោតសរសើរលើខ្សែប្រយុទ្ធចំណូលថ្មី Matheus Cunha ដោយចាត់ទុករូបគេជាកីឡាករ ដែលក្លិបចុះកិច្ចសន្យាមកត្រឹមត្រូវ និងជាប្រភេទកីឡាករ ដែលក្លិបកំពុងត្រូវការ។

លោក Rooney បានលើកឡើងពីខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល វ័យ ២៦ ឆ្នាំប្រាប់ BBC មុនការប្រកួតរវាង Man United ទល់នឹង Arsenal យ៉ាងដូច្នេះថា៖ «ជាមួយ Cunha… ខ្ញុំគិតថា វាគឺមានអ្វីបន្ថែមទៀត ដែល Man United ត្រូវការ។ អ្នកត្រូវការនរណាម្នាក់ ជាមួយនឹងបុគ្គលិកលក្ខណៈច្បាស់លាស់បន្តិច។ ហើយច្បាស់ណាស់ ខ្ញុំនៅតែនិយាយទៅកាន់មនុស្សគ្រប់គ្នានៅទីនេះ ហើយគ្រប់គ្នាពិតជាពេញចិត្តនឹងរបៀបដែលគាត់កំពុងដោះស្រាយ។ ដូច្នេះសម្រាប់ខ្ញុំគិតថា Cunha ពិតជាការចុះកិច្ចសន្យាដ៏ល្អ ហើយច្បាស់ណាស់សមត្ថភាពរបស់គាត់គឺស្ថិតនៅលើនោះ»។

គួរឱ្យដឹងថា Cunha ត្រូវបាន Man United ចុះកិច្ចសន្យាយកបានពី Wolves នៅរដូវក្តៅនេះ ក្នុងតម្លៃ ៨៤.៧ លានដុល្លារអាមេរិក។ ចំពោះការប្រកួតមិត្តភាពកន្លងមក និងនៅក្នុងការប្រកួតសប្តាហ៍ទី ១ នៃក្របខណ្ឌ Premier League កាលពីយប់មិញថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៥ រូបគេបានបង្ហាញសមត្ថភាពល្អគួរឱ្យកត់សម្គាល់ ប៉ុន្តែគួរឱ្យសោកស្តាយ ដែលនៅក្នុងការប្រកួតនោះ ក្រុមបិសាចក្រហមបានបរាជ័យក្រោមថ្វីជើងក្រុម Arsenal ០-១៕

ប្រភព៖​ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top