គ្រូ​ភ្នំពេញ​ក្រោន ​មើល​ឃើញ​តំបន់​បម្រើ​កណ្តាល​របស់​ក្រុម​លោក​ខ្វះ​ខាត​ច្រើន

បន្ទាប់ពីបញ្ចប់ការប្រកួតបានត្រឹមស្មើ 0-0 ជាមួយក្រុមបាល់ទាត់បឹងកេត យប់មិញនេះគ្រូបង្វឹករបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន មើលឃើញពីចំណុចខ្វះខាតនៅតំបន់កណ្ដាលដែលលេងមិនសូវល្អត្រូវតែកែតម្រូវឡើងវិញ។

លោក​ Oleg Starynskyi បាន​ឲ្យ​ដឹង​ក្រោយ​ការ​ប្រកួត​យប់​មិញ​នេះ​ថា​ ជា​ការ​សោកស្ដាយ​ដែរ​ចំពោះ​ក្រុម​ដែល​មាន​ឱកាស​ច្រើន​ហើយ​ ប៉ុន្តែ​មិន​អាច​រក​គ្រាប់​បាល់​បាន​។​ មិន​ថា​ក្រុម​លោក​ ឬ​ខាង​បឹងកេត​ទេ​គឺ​លេង​បាន​ល្អដូច​គ្នានៅ​តំបន់​ការពារ​កាល​ពីយប់មិញ​។​

គ្រូ​បង្វឹក​ខាង​លើ​បន្ថែម​ទៀត​ថា​ អ្វី​ដែល​លោក​មើល​ឃើញ​ពី​ចំណុច​ខ្វះខាត​របស់​ភ្នំពេញក្រោន​ គឺ​នៅ​តំបន់​កណ្ដាល​លេង​មិន​សូវ​បាន​ល្អ​នោះ​ឡើយ​ ដូច្នេះ​នេះ​ជា​អ្វី​ដែល​ក្រុម​ត្រូវ​កែតម្រូវ​ឡើង​វិញ​​ ប៉ុន្តែ​នៅ​តំបន់​ផ្សេងៗ​ទៀត​លេង​បាន​ល្អ​ច្រើន។​យ៉ាណា​នៅ​តែ​ស្ដាយ​ដែល​មិន​អាច​រក​គ្រាប់​បាល់បាន​។​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ (CPL)​ សប្ដាហ៍​ទី២​ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី១៧​ ខែ​សីហា​ ឆ្នាំ​២០២៥​ រវាង​ក្លឹប​បាល់ទាត់​បឹងកេត​ និង​ភ្នំពេញក្រោន​ បាន​ត្រឹម​ស្មើ​គ្នា​ 0-0 ប៉ុណ្ណោះ​ក្រោយ​បញ្ចប់​ការប្រកួត​ ៩០​នាទី​រួច​មក។​ ម្សិលមិញ​នេះ​ក្រៅ​តែ​គូ​ភ្នំពេញក្រោន​ខាង​លើ​នេះ​ក៏​មាន​ការ​ប្រកួត​២គូ​ផ្សេង​ទៀត​ដែរ​គឺ​ ណាហ្គាមើលដ៏ ១-១ កងយោធពលខេមរភូមិន្ទ និង វិសាខា ៣-២ ឡាយហ្វ ខេត្តព្រះសីហនុ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top