កក្រើកទៀត! ស្តេចប្រដាល់ ហ្វីលីពីន Pacquiao ប្រកាសឡើងសង្វៀនម្តងទៀតចុងឆ្នាំនេះ

ស្តេចប្រដាល់ ហ្វីលីពីន កីឡាករ Manny Pacquiao បានប្រកាសអំពីការឡើងសង្វៀនប្រដាល់ជាថ្មីម្តងទៀតនៅចុងឆ្នាំ ២០២៥ នេះ បន្ទាប់ពីលោកទើបតែប្រកួតស្មើគ្នា ក្នុងការដណ្តើមខ្សែក្រវាត់ WBC ទល់នឹងអ្នកប្រដាល់ អាមេរិក Mario Barrios កាលពីថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៥។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ អ្នកប្រដាល់វ័យ ៤៦ ឆ្នាំបានបញ្ជាក់ថា៖ «គាត់នឹងឡើងសង្វៀនម្តងទៀតនៅឆ្នាំនេះក្នុងខែ ធ្នូ»។ ទោះបីជាយ៉ាងណា Pacquiao មិនទាន់បានបញ្ជាក់ថា ដៃគូរបស់គាត់ជានរណានៅឡើយទេ ប៉ុន្តែតាមតម្រុយខ្លះៗ បច្ចុប្បន្នមានកីឡាករ ២ នាក់ ដែលអាចជួបកីឡាករម្ចាស់ខ្សែក្រវាត់ពិភពលោក ១២ ខ្សែរូបនេះ ក្នុងនោះមានអតីតដៃគូចាស់ Mario Barrios និងកីឡាករអាមេរិកវ័យ ២៩ ឆ្នាំ Rolando Romero។

គួរឱ្យដឹងថា Pacquiao ធ្លាប់បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករប្រដាល់រួចម្តងហើយ បន្ទាប់ពីគាត់ប្រកួតលើកចុងក្រោយ បរាជ័យក្រោមថ្វីដៃកីឡាករសញ្ជាតិ គុយបា Yordenis Ugas នៅរដ្ឋ Las Vegas ទឹកដី សហរដ្ឋអាមេរិក ប៉ុន្តែនៅឆ្នាំ ២០២៥ លោក​បានសម្រេចចិត្តវិលឡើងសង្វៀនឡើងវិញ ដោយប្រកួតស្មើជាមួយ Mario Barrios ហើយក្រោយការប្រកួតនេះបញ្ចប់ គាត់បានបង្ហើបពីផែនការរបស់គាត់ថា នឹងត្រៀមឡើងប្រកួតលក្ខណៈអាជីពឡើងវិញ នាពេលអនាគតជាបន្តបន្ទាប់ទៀត៕

ប្រភព៖ KAPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top