ស្ថានីយ​ទូរទស្សន៍​ ​​ប្រកាស​បើក​សង្វៀន​របស់​ខ្លួន​ទាំង​អស់​ឡើងវិញ​ហើយ​ក្រោយ​ស្ថានការណ៍​ព្រំដែនស្ងប់ស្ងាត់​

ក្រោយ​ពី​ស្ថានការណ៍​ព្រំដែន​កម្ពុជា-សៀម​ បាន​ស្ងប់ស្ថាត់​ជា​បណ្ដើរៗហើយ​នោះ​​ក្នុង​សប្ដាហ៍​នេះ​គ្រប់​ស្ថាន​នីយទូរទស្សន៍​បាន​ប្រកាស​បើក​ដំណើរ​ការ​ប្រកួត​គ្រប់​កម្មវិធី​របស់​ខ្លួន​វិញ​ហើយ​ ខណៈ​ស្ថាននីយ​មួយ​ចំនួន​បាន​ប្រកួត​តាំង​ពី​សប្ដាហ៍​មុន​មក​ម្ល៉េះ។​

កាលពីពេលថ្មីៗនេះប្រធានសហព័ន្ធគុនខ្មែរ លោក ខូវ ឆាយ បានបើកកិច្ចប្រជុំជាមួយបណ្ដាស្ថានីយទូរទស្សន៍ដើម្បីផ្សព្វផ្សាយឲ្យរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរប្រចាំសប្តាហ៍ឡើងវិញបានហើយ ព្រោះតែស្ថានការណ៍ព្រំដែនស្ងប់ស្ងាត់ជាបណ្ដើរៗវិញហើយ។

ក្រៅតែពីការប្រកាសដំណើរការប្រកួតឡើងវិញហើយនោះសហព័ន្ធក៏លើកឡើងពីការផ្គូផ្គង តាមស្ថានីយទូរទស្សន៍ប្រចាំសប្តាហ៍ បញ្ហាផ្សេងៗផងដែរ។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីស្នងការប្រកួត និងគណៈវិនិច្ឆ័យទាំង ៦ក្រុមរបស់សហព័ន្ធព្រមទាំងតំណាងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ និងស្ថានីយទូរទស្សន៍ទាំងអស់នៅឯស្តាតចាស់។ (ប្រភពដើមសហព័ន្ធគុនខ្មែរ)

ដូច្នេះហើយសប្ដាហ៍នេះគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់នឹងដំណើរការប្រកួតឡើងវិញជូនប្រិយមិត្តអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរបានទស្សនាកម្សាន្តអារម្មណ៍បន្ទាប់ពីជម្លោះឈ្លានពានពីសំណាក់ប្រទេសសៀមមានការស្ងប់ស្ងាត់ទៅវិញជាបណ្ដើរៗ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top