តើក្លិប​បាល់ទាត់​កម្ពុជា ណាធ្លាប់បានកៅអីចូលលេងពានទ្វីបអាស៊ី (AFC) ច្រើនជាងគេ?

ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ក្លិបក្នុងលីគកម្ពុជា បានបង្ហាញសក្តានុពលតាមរយៈការប្រកួតប្រជែងលើឆាកអន្តរជាតិគួរឱ្យកត់សម្គាល់ ជាពិសេសការប្រកួតនៅក្នុងពាន AFC Challenge League ដែលព្រះខ័នរាជស្វាយរៀង បានឡើងដល់វគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន ២០២៤-២០២៥។

នៅរដូវកាលថ្មី ២០២៥-២០២៦ កាន់តែពិសេសថែមទៀត ដោយ​កម្ពុជា​ មានក្លិបចំនួន ២ គឺ​ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន បានទទួលកៅអីឈានចូលវគ្គចែកពូលពានក្លិបកម្រិតទី ៣ របស់ទ្វីប អាស៊ី AFC Challenge League។

 

យ៉ាងណា អ្នកគាំទ្រក៏ចង់ដឹងផងដែរ ថា តើក្រៅអំពីក្លិប ២ ខាងលើ មានក្លិបកម្ពុជា​ណាខ្លះទៀត ធ្លាប់ទទួលបានកៅអីចូលលេងក្នុងពានរបស់ AFC ហើយក្លិបណា ដែលធ្លាប់បានចូលលេងច្រើនគេ? ចម្លើយនោះ បើរាប់ចាប់ពីក្រោយសម័យសង្គ្រាមមក គឺមានក្លិប កម្ពុជា ចំនួន ៦ មានប្រវត្តិបានចូលលេងពានកម្រិត អាស៊ី ខណៈ ភ្នំពេញក្រោន ជាក្លិប ដែលមានប្រវត្តិបានចូលលេងច្រើនជាងគេបំផុត។

១. ក្លិ​បភ្នំពេញក្រោន៖ ក្លិបដែលមានមូលដ្ឋាននៅ រាជធានីភ្នំពេញ មួយនេះធ្លាប់បានចូលលេងពានកម្រិតអាស៊ីច្រើនជាងគេ សរុបចំនួន ៨ លើក។ ក្នុងនោះពានកម្រិតទី ២ AFC Cup ៣ លើក និងពានកម្រិតទី ៣ AFC President’s Cup/ AFC Challenge League ចំនួន ៥លើក។

+ពាន AFC President’s Cup/ AFC Challenge League៖

  • ឆ្នាំ ២០០៥ (ត្រឹមវគ្គចែកពូល)
  • ឆ្នាំ ២០០៩ (ត្រឹមវគ្គចែកពូល)
  • ឆ្នាំ ២០១១ (ឈានចូលវគ្គផ្តាច់ព្រ័ត្រ)
  • ឆ្នាំ ២០១២ (ឈានដល់វគ្គក្នុងពូលនៃជុំផ្តាច់ព្រ័ត្រ)
  • រដូវកាល ២០២៥-២០២៦ (បាននឹងកំពុងឈានចូលវគ្គចែកពូល…)

+ពាន AFC Cup ដែលបច្ចុប្បន្នប្រែឈ្មោះមកជា AFC Champions League Two៖

  • ឆ្នាំ ២០១៧ (ត្រឹមវគ្គជម្រុះបឋម playoffs)
  • ឆ្នាំ ២០២២ (ត្រឹមវគ្គចែកពូល)
  • រដូវកាល ២០២៣-២០២៤ (ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់ អាស៊ាន)
  • ២. ក្លិបព្រះខ័នរាជស្វាយរៀង៖ ក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀង មួយនេះធ្លាប់បានចូលលេងក្នុងពានកម្រិត អាស៊ី សរុបចំនួន ៤ ដង ក្នុងនោះពានកម្រិតទី ២ AFC Cup ១ លើក និងពានកម្រិតទី ៣ AFC President’s Cup/ AFC Challenge League ៣ លើក។

    + ពាន AFC President’s Cup/ AFC Challenge League៖

    • ឆ្នាំ ២០១៤ (ត្រឹមវគ្គចែកពូល)
    • រដូវកាល ២០២៤-២០២៤ (ឈានដល់វគ្គផ្តាច់ព្រ័ត្រ)
    • រដូវកាល ២០២៥-២០២៦ (បាននឹងកំពុងឈានចូលវគ្គចែកពូល…)។

    + ពាន AFC Cup ដែលបច្ចុប្បន្នប្រែឈ្មោះមកជា AFC Champions League Two៖

    • ឆ្នាំ ២០២០ (ឈានដល់វគ្គចែកពូល)។

      ៣. ក្លិបណាហ្គាវើលដ៍៖ ក្លិបដែលមានមូលដ្ឋាននៅខេត្តកំពង់ស្ពឺមួយនេះ បានចូលលេងពានកម្រិតទ្វីប អាស៊ី ចំនួន ៤ លើក ក្នុងនោះពានកម្រិតទី ២ AFC Cup ២ លើក និងពានកម្រិតទី ៣ AFC President’s Cup/ AFC Challenge League ២ លើក។

      + ពាន AFC President’s Cup/ AFC Challenge League៖

      • ឆ្នាំ ២០០៨ (ត្រឹមចូលវគ្គចែកពូល)
      • ឆ្នាំ ២០១០ (ត្រឹមវគ្គចែកពូល)

      + ពាន AFC Cup ដែលបច្ចុប្បន្នប្រែឈ្មោះមកជា AFC Champions League Two៖

      • ឆ្នាំ ២០១៧ (ត្រឹមវគ្គជម្រុះបឋម playoffs)
      • ឆ្នាំ ២០១៩ (ត្រឹមវគ្គចែកពូល)

    ៤. ក្លិបបឹងកេត៖ បឹងកេត ក៏ជាក្រុមមួយធ្លាប់បានលេងក្នុងពានកម្រិត អាស៊ី ច្រើនផងដែរ ដោយពួកគេធ្លាប់បានចូលលេងសរុបចំនួន ៣ លើក ក្នុងនោះពាន ពានកម្រិតទី ២ AFC Cup ២ លើក និងពានកម្រិតទី ៣ AFC President’s Cup/ AFC Challenge League ១ លើក។

    + ពាន AFC President’s Cup/ AFC Challenge League៖

    • ឆ្នាំ ២០១៣ (ត្រឹមវគ្គចែកពូល)

    + ពាន AFC Cup ដែលបច្ចុប្បន្នប្រែឈ្មោះមកជា AFC Champions League Two៖

    • ឆ្នាំ ២០១៧ (ត្រឹមវគ្គចែកពូល)
    • ឆ្នាំ ២០១៨ (ត្រឹមវគ្គចែកពូល)
    • ឆ្នាំ ២០២១ ពួកគេក៏ទទួលបានកៅអីចូលលេងពាននេះផងដែរ ប៉ុន្តែត្រូវបានគេរំសាយ។

      ៥. អតីតក្លិបខេមរាកីឡា៖ ក្លិបខេមរាកីឡា គឺជាអតីតក្លិបដ៏ចំណាស់មួយរបស់ កម្ពុជា។ មុនពេលរំសាយនៅឆ្នាំ ២០១១ ពួកគេធ្លាប់បានលេងក្នុងពានកម្រិតអាស៊ី ២ លើក ក្នុងនោះគឺពានកម្រិតទី ៣ AFC President’s Cup/ AFC Challenge League ទាំង ២ លើក។

      + ពាន AFC President’s Cup/ AFC Challenge League៖

      • ឆ្នាំ ២០០៦ (ឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ)
      • ឆ្នាំ ២០០៧ (ត្រឹមវគ្គចែកពូល)។

        ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top