«ទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព» ក្រោមប្រធានបទ សហគមន៍មានសុខភាពល្អ សហគមន៍មានការអភីវឌ្ឍ ដែលរៀបចំឡើងនៅថ្ងៃទី២០ ខែសីហា ២០២៥ រាជធានីភ្នំពេញនេះគឺបំផុសស្មារតីមហាជន និងសិស្សានុសិស្សឲ្យចាប់លេងកីឡាដើម្បីមានសុខភាពល្អ។
លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន បានឲ្យដឹងថា «ទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព» ដែលរៀបចំឡើងនេះគឺមានជាការធ្វើតេស្តរាងកាយបុរស-នារី រាំតាមចង្វាក់ភ្លេង កីឡាវាយសី និងកីឡាវាយកូនឃ្លីលើតុ។
ព្រឹត្តិការណ៍ដែលរៀបចំដោយនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជននេះធ្វើឡើងក្នុងគោលបំណងបំផុសឲ្យប្រជាពលរដ្ឋពិសេសអ្នករស់នៅរាជធានី រួមទាំងសិស្សៗ ចាប់លេងកីឡាដែលខ្លួនស្រឡាញ់ដើម្បីឲ្យមានសុខភាពល្អ បង្កើនទំនាក់ទំនង និងមានសាមគ្គីភាពផងដែរ។
បញ្ជាក់ដែរថា «ទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព» ក្រោមប្រធានបទ សហគមន៍មានសុខភាពល្អ សហគមន៍មានការអភិវឌ្ឍ នេះធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅទីតាំងសួនច្បារក្បែរសណ្ឋាគារសុខាក្រោមអធិបតីភាពលោក វ៉ាត់ ចំរើន និងថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា មហាជន សិស្សានុសិស្សជាច្រើនចូលរួម៕
ប្រភព៖ KAMPUCHEATHMEY



