«ទិវាអាស៊ាន​ហាត់ប្រាណដើម្បីសុខភាព»​ បំផុស​គំនិត​មហាជន និង​សិស្សានុសិស្ស​ឲ្យ​លេង​កីឡា​

«ទិវាអាស៊ាន​ហាត់ប្រាណដើម្បីសុខភាព»​ ក្រោម​ប្រធាន​បទ​ សហគមន៍មានសុខភាពល្អ សហគមន៍មាន​ការ​អភីវឌ្ឍ ដែល​រៀបចំ​ឡើង​នៅថ្ងៃ​ទី២០​ ខែសីហា​ ២០២៥​ ​រាជធានីភ្នំពេញ​នេះ​គឺ​បំផុស​ស្មារតី​មហាជន​ និង​សិស្សានុសិស្ស​ឲ្យ​ចាប់​លេង​កីឡា​ដើម្បី​មាន​សុខភាព​ល្អ។​

លោក​ ប៉ែន​ វុទ្ធី​ ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន បាន​ឲ្យ​ដឹងថា​ «ទិវាអាស៊ាន​ហាត់ប្រាណដើម្បីសុខភាព»​ ដែល​រៀបចំ​ឡើង​​នេះ​គឺ​មាន​ជា​ការ​ធ្វើ​តេស្តរាងកាយ​បុរស-នារី​ រាំ​តាម​ចង្វាក់​ភ្លេង​ កីឡាវាយ​សី​ និង​កីឡាវាយ​កូន​ឃ្លី​លើ​តុ។​

ព្រឹត្តិការណ៍​ដែល​រៀបចំ​ដោយនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជននេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បំផុស​ឲ្យ​ប្រជា​ពលរដ្ឋ​ពិសេស​អ្នករស់នៅ​រាជធានី​ រួម​ទាំង​សិស្សៗ​ ចាប់​លេង​កីឡា​ដែល​ខ្លួន​ស្រឡាញ់​ដើម្បី​ឲ្យ​មានសុខភាព​ល្អ​ បង្កើន​ទំនាក់ទំនង​ និង​មាន​សាមគ្គីភាព​ផង​ដែរ។​

បញ្ជាក់​ដែរ​ថា​ «ទិវាអាស៊ាន​ហាត់ប្រាណដើម្បីសុខភាព»​ ក្រោម​ប្រធាន​បទ​ សហគមន៍មានសុខភាពល្អ សហគមន៍មាន​ការ​អភិវឌ្ឍ នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី២០​ ខែ​សីហា​ ឆ្នាំ​២០២៥​ នៅ​ទីតាំង​សួនច្បារ​ក្បែរ​សណ្ឋាគារ​សុខា​ក្រោម​អធិបតីភាព​លោក​ វ៉ាត់​ ចំរើន​ និង​ថ្នាក់ដឹកនាំ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា មហាជន​ សិស្សានុសិស្ស​ជា​ច្រើន​ចូលរួម៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top