លោក​ លឹម​ ហុង​ ឪពុក​ រិទ្ធី​ គីងកុង​ ក្រុម​គ្រួសារ​វង្សត្រកូល​គ្មានអ្នក​ប្រដាល់​ទេ

លោក​ លឹម​ ហុង​ ដែលជា​ឪពុក​របស់​អ្នក​លេង​គុន​ខ្មែរ​ រិទ្ធី​ គីងកុង​ ថា​វង្ស​ត្រកូល​របស់លោក​ពី​មុនមក​​គ្មាន​អ្នក​ណា​ជា​អ្នក​ប្រដាល់​នោះ​ឡើយ​គឺ​ទើប​តែ​ជំនាន់​ឥលូវ​មាន​កូនៗ​ស្រឡាញ់​ និង​បាន​ឡើង​ប្រកួត​ដូច​សព្វថ្ងៃ​នេះ។​

លោក​ លឹម​ ហុង​ បាន​ឲ្យ​ដឹង​ថា​ បើ​គិត​ពី​វង្ស​ត្រកូល​របស់​លោក​ពី​មុ​ន​មក​គឺ​មិន​មាន​ជាប់​ខ្សែ​ខាង​ហ្វឹកហាត់​ ឬ​ចាប់​អាជីពខាង​ប្រដាល់​នោះ​ឡើយ។​ ទើប​តែ​មាន​ត្រឹម​ជំនាន់​កូន​ប្រុស​ដែល​កំពុង​ហ្វឹកហាត់​បាន​ ២នាក់​ជា​មួយ​គ្រូ​ ផាត​ សូដា​ បច្ចុប្បន្ន​នេះ។​

ឪពុក​របស់​ គីងកុង​ រូប​នេះ​បន្ថែម​ទៀត​ថា​ លោក​មិន​បាន​ហាត់​ប្រដាល់​ ឬ​ជាប់​ខ្សែ​ប្រដាល់​មែន​ ប៉ុន្តែ​លោក​ចូល​ចិត្ត​ និង​តាមដាន​ប្រភេទ​កីឡា​មួយ​នេះ​ណាស់។​ លោក​តាម​ដាន​ប្រដាល់​នេះ​ជាង​ ១០​ឆ្នាំ​មកហើយ​។​ កីឡាករ​ដែល​លោក​តាមដាន​ពី​​ជំនាន់​មុន​មកគឺ​ វ៉ន​ វីវ៉ា​ រហូត​មក​ដល់​ពេល​នេះមាន​​ ធឿន​ ធារ៉ា ជា​ដើម​។

បញ្ជាក់​ដែរ​ថា​ លោក​ លឹម​ ហុង​ ជា​ឪពុក​បង្កើត​របស់​កីឡាករ​ រិទ្ធី​ គីងកុង​ និង​ រិទ្ធី​ លីហួរ​ ដែល​កំពុង​ហ្វឹកហាត់​ប្រដាល់​ជា​មួយ​លោក​ ផាត​ សូដា​ នៃ​ក្លឹប​ប្រដាល់​គុន​ខ្មែរ​ស៊ុបពើហ្វៃ។​​ បច្ចុប្បន្ន​លោក​ជា​អ្នក​ធ្វើ​ការ​រោងចក្រ​មួយ​កន្លែង​នៅ​រាជធានីភ្នំពេញ​ និង​មាន​កូន​ ៤នាក់​ ប្រុស​៣​ ស្រី១​៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top