ក្រុមកីឡាការិនីបាល់ទាត់អាយុក្រោម ១៦ឆ្នាំកម្ពុជា ចាញ់វៀតណាម លទ្ធផល៥-០

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំ បានចាញ់វៀតណាម លទ្ធផល៥-០ ក្នុងពូល B នៃពានរង្វាន់ ASEAN U-16 Girls’ Championship កាលពីថ្ងៃទី២១ សីហា ឆ្នាំ ២០២៥ នៅកីឡដ្ឋាន Sriwedari ក្នុងទីក្រុង Surakarta ប្រទេសឥណ្ឌូណេស៊ី។ នេះគឺជា ជំនួបដំបូងសម្រាប់ក្រុមនារីអាយុក្រោម ១៦ឆ្នាំកម្ពុជា ជួបគ្នាជាមួយក្រុមវៀតណាម ឈុត នេះ ក្នុងពានរង្វាន់ ASEAN U-16 Girls’ Championship។ ក្នុងជំនួបកាលពីថ្ងៃទី២១ សីហា ឆ្នាំ២០២៥ ក្រុមកម្ពុជា បានចាញ់វៀតណាម យ៉ាងដំណំ ក្រោមលទ្ធផល៥-០។

ការប្រកួតវគ្គចែកពូល ក្នុងពានរង្វាន់នេះ មាន៣ពូល ក្នុងមួយពូល មាន៣ក្រុម។ ក្រុម កម្ពុជា ស្ថិតនៅពូល B ជាមួយក្រុមនារីវៀតណាម និងមីយ៉ាន់ម៉ា។ ឆ្លងកាត់ប្រកួតដំបូង សម្រាប់ពូល B ក្រុមកម្ពុជា ស្ថិតនៅបាត់តារាង ខណៈ វៀតណាម នៅចំណាត់ថ្នាក់លេខ១ និងមីយ៉ាន់ម៉ា នៅចំណាត់ថ្នាក់លេខ២។ ប្រកួតបន្ទាប់កម្ពុជា ត្រូវប៉ះជាមួយ មីយ៉ាន់ម៉ា នៅ ថ្ងៃទី២៣ សីហា ឆ្នាំ២០២៥ វេលាម៉ោង ៣:៣០រសៀល។

ក្រុម ដែលនៅចំណាត់ថ្នាក់លេខ១ និងក្រុមលេខ២ ល្អជាងគេ ក្នុងចំណោម ៣ពូលនេះ នឹង ត្រូវទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្រុមកម្ពុជាអាយុក្រោម ១៦ឆ្នាំនេះ បានចូលរួមក្នុងពាន រង្វាន់នេះ ចំនួន ៤លើករួចមកហើយ។ ក្នុងចំណោម៤លើកនោះ ក្រុមនារីឈុតនេះ ធ្លាប់ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រម្ដង កាលពីឆ្នាំ២០១៧ ហើយបានចាញ់ក្រុមកីឡាការិនី ថៃ U-16 ក្នុងលទ្ធផល៦-០។ ក្នុងឆ្នាំជាមួយគ្នានោះ ក្រុម U-16កម្ពុជានេះ ក៏បានចាញ់ មី យ៉ាន់ម៉ា លទ្ធផល៣-១ ក្នុងការដណ្ដើមយកលេខ៣៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top