កីឡាការិនី​បាល់ទះ​វៀតណាម ៣ នាក់​ត្រូវ​បាន​ស្នើ​ឲ្យ​ស៊ើប​អង្កេត​ពី​ភេទ

កីឡាការិនី​បាល់ទះ​ជម្រើស​ជាតិ​វៀតណាម​ ៣ នាក់​ត្រូវ​បាន​ស្នើ​​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជុំ​វិញ​ភេទ​របស់​ពួក​គេ​​ដោយ​មាន​ការ​សង្ស័យ​អំពី​ភេទ​ប្រុស​ ឬ​ក៏​ស្រី ខណៈ​រូប​រាង​កាយ​របស់​ពួក​គេ​ស្ទើរ​តែ​បុរស​ទាំង​ស្រុង។

កីឡាការិនី​ Nguyen Thi Bich Tuyen អាយុ​ ២៥ ឆ្នាំ កម្ពស់ ១.៨៨​ម៉ែត្រ លេង​តួនាទី​ជា​អ្នក​វាយ​ផ្តាច់​​ក្នុង​ក្រុម​ធំ​​​បាល់ទះ​ជម្រើស​ជាតិ​នារី​វៀតណាម។ កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ ២០២៥ តាម​ការ​ផ្សាយ​របស់​កាសែត The Nations Thailand ថា កីឡាការិនី​រូប​នេះ​បាន​ដក​ខ្លួន​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ វៀតណាម សម្រាប់​ការ​ចូល​រួម​ប្រកួត​​កីឡា​បាល់ទះ​​ជើង​ឯក​នារី​ពិភព​លោក Women’s Volleyball World Championship នៅ​ប្រទេស​ថៃ ដែល​ត្រូវ​ចាប់​ផ្តើម​ប្រកួត​នៅ​ថ្ងៃ​ទី ២២ ខែ​សីហា ឆ្នាំ ២០២៥។

 

មាន​សេចក្តី​រាយការណ៍​ថា ប្រទេស​ថៃ​ដែល​ជា​ម្ចាស់​ផ្ទះ​​រៀបចំ​ការ​ប្រកួត​ជើង​ឯក​នារី​ពិភព​លោក​បាន​ស្នើ​ទៅ សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ (FIVB) ឲ្យ​ស៊ើប​អង្កេត​ជុំ​វិញ​ភេទ​ប្រុស ឬ​ក៏​ស្រី។ ទោះ​បី​ជា​យ៉ាង​ណា សហព័ន្ធ​កីឡា​បាល់ទះ​វៀតណាម បាន​ប្រកាស​ថា កីឡាការិនី Nguyen Thi Bich Tuyen ដក​ខ្លួន​ពី​ក្រុម​ជម្រើស​ជាតិ​ដោយសារ​បញ្ហា​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top