ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា (CPL) រដូវកាលឆ្នាំ ២០២៥-២០២៦ សប្ដាហ៍ទី៣ ដែលនឹងមកដល់នៅថ្ងៃសៅរ៍-អាទិត្យ ស្អែកនេះហើយ ខណៈការប្រកួតមាន ៥គូសម្រាប់អ្នកគាំទ្រតាមដាន និងទៅទស្សនាផងដែរ។
ការប្រកួតនៅថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥ នេះមានចំនួន ២គ្រូគឺ កងយោធពលខេមរភូមិន្ទ ស្វាគមន៍ភ្ញៀវ ភ្នំពេញក្រោន វេលាម៉ោង ៦ល្ងាច។ ចំណែកមួយគូទៀតគឺ អាយអេសអាយ ដង្កោសែនជ័យ ស្វាមគមន៍ភ្ញៀវ ណាហ្គាវើលដ៍ វេលាម៉ោង៦ដូចគ្នា។
ចំពោះការប្រកួតនៅថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ គឺមាន៣គូរួមមាន ក្រុមគិរីវង់សុខសែនជ័យ ស្វាគមន៍ភ្ញៀវ អង្គរថាយហ្គឺរ វេលាម៉ោង ៣.៤៥នាទីរសៀល។ គូបន្ទាប់ អឹម អូ អាយ កំពង់ដេវ៉ា ប្រកួតជាមួយ វិសាខា និងគូធំប្រចាំសប្ដាហ៍នេះគឺ ព្រះខ័នរាជស្វាយរៀង ស្វាគមន៍ភ្ញៀវ បឹងកេត វេលាម៉ោង ៦ល្ងាចនៅពហុកីឡដ្ឋានមរតកតេជោ។
ប្រិយមិត្តអ្នកគាំទ្រពេញចិត្ត និងចង់ទស្សនាការប្រកួតមួយណាអាចអញ្ចើញទៅចូលរួមទស្សនាដើម្បីជាការលើកទឹកចិត្តដល់កីឡាករ និងជាការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យកាន់តែរីកចម្រើន៕
ប្រភព៖ KAMPUCHEATHMEY