មូលនិធិ Diogo Jota បាត់ស្រមោលជាមួយទឹកប្រាក់ជាង ៦ម៉ឺនដុល្លារ

គេហទំព័រមូលនិធិដែលដាក់ឈ្មោះតារាបាល់ទាត់ Diogo Jota ដែលស្លាប់ក្នុងគ្រោះថ្នាក់ក្រឡាប់ឆេះរថយន្តនៅអេស្ប៉ាញ បានបាត់ស្រមោលចេញពីបណ្តាញអ៊ីនធឺណិត ក្រោយរៃអង្គាសប្រាក់បានជាង ៦ម៉ឺនដុល្លារ។

គេហទំព័រឈ្មោះ diogojotafoundation.org បានលុបចេញពីលើប្រព័ន្ធអ៊ីនធឺណិត កាលពីថ្ងៃទី២១ សីហា  ហើយនៅពេលមានការសួរនាំរកព័ត៌មានទៅកាន់ក្លិប Liverpool និងក្រុមគ្រួសាររបស់ Jota ពួកគេបានបដិសេធថាមិនបានបង្កើតមូលនិធិនេះឡើងមកទេ និងមិនជាប់ពាក់ព័ន្ធអ្វីទាំងអស់។

មូលនិធិនោះបង្កើតឡើងក្រោយការស្លាប់របស់ Jota សមាជិកក្រុម Liverpool និងជម្រើសជាតិព័រទុយហ្កាល់ បានត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ហើយការរៃអង្គាសប្រាក់នោះ ត្រូវបានគេដឹងថាមានទំហំប្រមាណជាង ៦,៤ម៉ឺនដុល្លារ ដែលទទួលបានពីសប្បុរសជន និងអ្នកបរិច្ចាគផ្សេងៗ។ រឿងចម្លែកនោះគឺ ប្រព័ន្ធប្រតិបត្តិការទទួលប្រាក់របស់មូលនិធិ គឺទទួលយកតែរូបិយបណ្ឌគ្រីបតូ តែប៉ុណ្ណោះ ខណៈអ្នកផ្ញើប្រាក់បរិច្ចាគ បានប្រើមធ្យោបាយផ្សេងៗ តាមរូបិយបណ្ណអនឡាញ មានទំនាក់ទំនងនឹងរូបីយបណ្ណគ្រីបតូទាំងនោះ។

គោលបំណងនៃការបង្កើតមូលនិធិ Jota នោះឡើង គឺដើម្បីប្រើប្រាស់ទទួលបានពីការបរិច្ចាគ សម្រាប់គាំទ្រដល់កុមារ ការបង្កើតសហគមរស់នៅ និងផ្សព្វផ្សាយពីកីឡាបាល់ទាត់។ បន្ថែមពីនេះមូលនិធិបានបង្កើតឡើងនោះ អះអាងថា នឹងផ្តល់អាហារជាប្រចាំ ២៥ ០០០ដង ទៅជនក្រីក្រ ជួយឧបត្ថម្ភកុមារ ៣០០នាក់ កំពុងសិក្សា និងការបង្កើតដៃគូសហការក្នុងតំបន់ត្រូវបានជំនួយជាដើម។

​គណៈកម្មការសប្បុរសធម៌ចក្រភពអង់គ្លេស បានចេញមុខច្រានចោលព័ត៌មានថា គេហទំព័រមូលនិធិ Diogo Jota មិនដែលដាក់ពាក្យស្នើសុំចុះបញ្ជីស្ថាប័នសប្បុរសធម៌ឡើយ។ 

កីឡាករ Diogo Jota និងប្អូនប្រុស Andre បានស្លាប់់ក្នុងគ្រោះថ្នាក់ក្រឡាប់ឆេះរថយន្ត នៅអេស្ប៉ាញ កាលពីថ្ងៃទី៣ ខែមិថុនា ពេលគេធ្វើដំណើរគោលបំណងត្រឡប់មកចក្រភពអង់គ្លេសវិញ។ Jota វ័យ ២៨ឆ្នាំ ស្លាប់ក្រោយពេលរៀបចំបានរយៈពេល ១១ថ្ងៃ ជាមួយនឹងគូស្នេហ៍ Rute Cardoso និងមានកូនរួមគ្នា ៣នាក់ រួចមក។ 

ក្លិប Liverpool បានប្រកាសបន្តផ្តល់ប្រាក់ខែនៅសល់ដល់ក្រុមគ្រួសាររបស់ Jota និងជួយគាំទ្រដល់កូនៗរបស់គេ ជាប្រចាំ។ ក្លិបជើងឯកអង់គ្លេស​ក៏បានដាក់អាវលេខ ២០ របស់ Jota ឱ្យចូលនិវត្តន៍ថែមទៀតក្នុងក្រុម ដើម្បីជាការអរគុណ និងក្តីនឹករលឹកដល់ កីឡាករសញ្ជាតិព័រទុយហ្កាល់។

Jota លេងឱ្យ ​Liverpool តាំងពីឆ្នាំ ២០២០-២០២១ គេលេងបាន ១៨២ប្រកួត ស៊ុតបាល់បញ្ចូលទី ៦៥គ្រាប់ និងជួយក្រុមឈ្នះ Premier League, FA Cup, League Cup ហើយគេបានលេងនៅជម្រើសជាតិព័រទុយហ្កាល់ ៤៩លើក ជួយក្រុមឈ្នះពាន Nations League ២លើក ផងដែរ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top