លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាអ្នកដែលសកម្មក្នុងវិស័យកីឡាមួយរូបនៅប្រទេសកម្ពុជា ថាបទពិសោធនៅឯសហរដ្ឋអាមេរិកក្រុមកីឡាករ កីឡាការិនីជម្រើជាតិផ្សេងៗភាគច្រើនចេញពីនិស្សិតឧត្ដមសិក្សា។
ថ្លែងក្នុងពិធីបិទការប្រកួតបោះបង់ ឆ្នាំ២០២៥ របស់វិទ្យាស្ថានខេមអេដ លោក ខេស៊ី បាណេត លើកឡើងថា ការបង្កើតឲ្យមានជាព្រឹត្តិការណ៍ប្រកួតកីឡាផ្សេងៗនៅតាមបណ្ដាគ្រឹះស្ថានឧត្តមសិក្សាជារឿងល្អមួយ។ សកម្មភាពហ្វឹកហាត់ ឬការចូលរួមប្រកួតផ្សេងៗរបស់សិស្សនិស្សិតបានជួយដល់ពួកគេទាំងសុខភាពផ្លូវកាយផង និងជាការបង្កើនធនធានកីឡាករ កីឡាការិនីឈានចូលដល់ជម្រើសជាតិផង។
សហរដ្ឋអាមេរិកគឺបានគេបានធ្វើសកម្មភាពនេះយូរមកហើយ ដូច្នេះក្រុមជម្រើសជាតិភាគច្រើនគឺចេញពីសិស្សនិស្សិតនៃគ្រឹះស្ថានឧត្ដមសិក្សានេះឯង។ មួយវិញទៀតគឺគេបានបញ្ជូលកម្មវិធីកីឡានេះតាំងពីថ្នាក់តូចៗរហូតដល់កម្រិតឧត្ដមសិក្សាទើបប្រទេសមួយនេះសំបូរធនធានកីឡាប្រកបដោយសមត្ថភាពខ្ពស់ច្រើនបែបនេះ។
បញ្ជាក់ដែរថា វិទ្យាស្ថានខេមអេដ ដែលគ្រប់គ្រងដោយលោក ខេស៊ី បាណេត មិនត្រឹមតែបណ្ដុះបណ្ដាលជំនាញ គណនេយ្យ និងហិរញ្ញវត្ថុ នោះទេគឺតែងតែមានបញ្ជូលនូវកម្មវិធីកីឡាផ្សេងៗ និងបង្កើតឲ្យមានជាការប្រកួតជារៀងរាល់ឆ្នាំ៕
ប្រភព៖ KAMPUCHEATHMEY