ខេស៊ី បាណេត​ នៅ​ឯអាមេរិក​កីឡាករ​ កីឡាការិនី​ភាគ​ច្រើន​ចេញពី​និស្សិត​ឧត្ដម​សិក្សា​

លោក​ ខេស៊ី​ បាណេត​ អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ និង​ជា​អ្នក​ដែល​សកម្ម​ក្នុង​វិស័យ​កីឡាមួយ​រូប​​នៅ​ប្រទេស​កម្ពុជា​ ថា​បទ​ពិសោធ​នៅ​ឯ​សហរដ្ឋអាមេរិក​ក្រុម​កីឡាករ​ កីឡាការិនី​ជម្រើជាតិ​ផ្សេងៗ​ភាគ​ច្រើន​ចេញ​ពី​និស្សិត​ឧត្ដម​សិក្សា។​

ថ្លែង​ក្នុង​ពិធី​បិទ​ការ​ប្រកួត​បោះបង់​ ឆ្នាំ​២០២៥​ របស់​វិទ្យាស្ថាន​ខេមអេដ​ លោក​​​ ខេស៊ី បាណេត​ លើក​ឡើង​ថា​ ការ​បង្កើត​ឲ្យ​មាន​ជា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ផ្សេងៗ​នៅ​តាម​បណ្ដា​គ្រឹះស្ថាន​ឧត្តម​សិក្សា​ជា​រឿង​ល្អ​មួយ​។​ សកម្មភាព​ហ្វឹកហាត់​ ឬ​ការ​ចូលរួម​ប្រកួត​ផ្សេងៗ​របស់​សិស្សនិស្សិត​បាន​ជួយ​ដល់​ពួកគេ​ទាំង​សុខភាព​ផ្លូវ​កាយ​ផង​ និង​ជា​ការ​បង្កើន​ធនធាន​កីឡាករ​ កីឡា​ការិនី​ឈាន​ចូល​ដល់​ជម្រើស​ជាតិ​ផង។​

សហរដ្ឋអាមេរិក​គឺ​បាន​គេ​បាន​ធ្វើ​សកម្មភាព​នេះ​យូរ​មក​ហើយ​ ដូច្នេះ​ក្រុម​ជម្រើសជាតិ​ភាគ​ច្រើន​គឺ​ចេញ​ពី​សិស្ស​និស្សិត​នៃ​គ្រឹះស្ថាន​ឧត្ដម​សិក្សា​នេះ​ឯង។​ មួយ​​វិញទៀត​​គឺ​គេ​បាន​បញ្ជូល​កម្មវិធី​កីឡា​នេះ​តាំង​ពី​ថ្នាក់​តូចៗ​រហូត​ដល់​កម្រិត​ឧត្ដម​សិក្សា​​ទើប​ប្រទេស​មួយ​នេះ​សំបូរ​ធនធាន​កីឡា​ប្រកប​ដោយ​សមត្ថភាព​ខ្ពស់​ច្រើន​បែប​នេះ។​

បញ្ជាក់​ដែរ​ថា​ វិទ្យាស្ថាន​ខេមអេដ​ ដែល​គ្រប់គ្រង​ដោយ​លោក​ ខេស៊ី​ បាណេត​ មិន​ត្រឹម​តែ​បណ្ដុះបណ្ដាល​ជំនាញ​ គណនេយ្យ​ និង​ហិរញ្ញវត្ថុ នោះ​ទេ​គឺ​តែងតែ​មាន​បញ្ជូល​នូវ​កម្មវិធី​កីឡា​ផ្សេងៗ​ និង​បង្កើត​ឲ្យ​មាន​ជា​ការ​ប្រកួត​ជា​រៀងរាល់​ឆ្នាំ​៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top