(បរទេស)៖ ១ប្រកួតបន្ទាប់របស់កីឡាករប្រដាល់សកលហ្វីលីពីន Manny Pacquiao ដែលត្រូវបានគិតថា អាចប៉ះ Rolando Romero ម្ចាស់ខ្សែក្រវាត់ WBA welterweight ទំនងជាមិនអាចកើតឡើងនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ essentially sports។
មិនអាចកើតឡើងនោះត្រង់ថា Romero វ័យ ៣០ឆ្នាំសញ្ជាតិអាមេរិក បានបដិសេធរួចទៅហើយ ក្នុងការប្រកួតទល់នឹងអតីតជើងឯកពិភពលោក ៨ប្រភេទទម្ងន់ PacMan។
ថ្មីៗនេះរូបគេបាន Live នៅលើ Instagram ដោយលោកបានឆ្លើយនឹងសំណួររបស់គាំទ្រម្នាក់ថា «តើលោកនឹងវ៉ៃជាមួយ Charlo 154 ទេ? លោកបានឆ្លើយថា Nah, ខ្ញុំមិនវ៉ៃជាមួយ Charlo ទេ។ ពេលនេះ ខ្ញុំមិនខ្វល់ប្រកួតជាមួយនរណាទៀតទេ»។
នេះមានន័យថា ជំនួបទល់នឹងខ្លាកំណាចអាស៊ី វ័យ ៤៦ឆ្នាំ Pacquiao នឹងមិនអាចកើតឡើងឆាប់ៗនេះនោះទេ ដ្បិតនៅសល់ត្រឹម ៣ខែទៀតដាច់ឆ្នាំ២០២៥ នេះហើយ ប៉ុន្តែបើកើតមាន អាចនៅឆ្នាំក្រោយឯណោះ។
ទោះជាយ៉ាងណា Romero មិនទាន់មានគូប្រកួតណាមួយនៅឡើយទេ គិតចាប់តាំងពីផ្តួល Ryan Garcia តាំងពីខែឧសភា ឆ្នាំ២០២៥ មុនពេល Manny Pacquiao ប្រកួតស្មើនឹងម្ចាស់ខ្សែក្រវាត់ WBC គឺ Mario Barrio នាអំឡុងខែកក្កដា នៅសហរដ្ឋអាមេរិក៕
ប្រភព៖ FRESHNEWS