៥ រដូវកាលចុងក្រោយ Man United ចាយ​លុយ​ទិញ​កីឡាករច្រើនជាង​គេ​បំផុត​នៅ​អង់គ្លេស​

ក្លិបបិសាចក្រហម Manchester United បានស្ថិតនៅលំដាប់លេខរៀងទី ១ ជាក្លិបចាយលុយទិញកីឡាករច្រើនបំផុតក្នុងរយៈពេល ៥ រដូវកាលចុងក្រោយ ប៉ុន្តែរឿងដែលភ្ញាក់ផ្អើល ក្រុមស្ថិតនៅចំណាត់ថ្នាក់លំដាប់កំពូលទាំង ៥ គឺគ្មានឈ្មោះ Liverpool ឡើយ ទោះបីជារដូវកាលនេះ ពួកគេបានចាយលុយទិញកីឡាករច្រើនយ៉ាងណាក៏ដោយ។

តាមរយៈទិន្នន័យពី Transfer Market បានបង្ហាញថា Man United ឈរនៅលើគេ ជាក្លិបចំណាយលុយទិញកីឡាករច្រើនជាងគេបំផុត ក្នុងរយៈពេល ៥ រដូវកាលចុងក្រោយ ពោលគឺចាយលុយសរុបចំនួន ៩១០.៥២ លានដុល្លារអាមេរិក។ Arsenal ឈរលេខ ២ ដោយ ៥ រដូវកាលនេះ ដោយចាយអស់ចំនួន ៨៩៨.៧៦ លានដុល្លារអាមេរិក។

Chelsea ឈរលេខ ៣ ចាយលុយសរុបអស់ចំនួន ៨៦៤.៦៨ លានដុល្លារអាមេរិក។ Tottenham Hotspur ឈរលេខ ៤ ចាយអស់ចំនួន ៧៥៩.៤០ លានដុល្លារអាមេរិក និងចុងក្រោយក្រុម Newcastle United ឈរនៅលេខរៀងទី ៥ ចាយលុយអស់ចំនួន ៥៨៦.០៧ លានដុល្លារអាមេរិក។

ទោះបីជាយ៉ាងណា សម្រាប់ក្លិប Manchester City និង Liverpool ដែលឃើញប៉ុន្មានរដូវកាលចុងក្រោយនេះ ពួកគេបានចាយលុយទិញកីឡាករយ៉ាងច្រើន ប៉ុន្តែមិនបានស្ថិតនៅក្នុងលំដាប់ក្រុមកំពូលទាំង ៥ នោះឡើយ។ ក្នុងនោះ Liverpool ឈរនៅលេខរៀងទី ៦ ដោយ ៥ រដូវកាលចុងក្រោយ ពួកគេចាយអស់ចំនួន ៥៧៣.០៥ លានដុល្លារអាមេរិក។ Man City ឈរនៅលេខ ៧ ដោយ ៥ រដូវកាលនេះ ចាយអស់ចំនួន ៤៦១.០៤ លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា ស្ថិតិនៃការចំណាយសរុបរបស់ក្រុមនីមួយៗ ដែលបានបង្ហាញខាងលើ គឺត្រូវបានគិតអំពីការចំណាយ បន្ទាប់ពីទូទាត់ ក្លិបនីមួយៗបានទទួលចំណូលរួច៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top