សប្តាហ៍​ក្រោយ ការ​ប្រកួត​​គុន​ខ្មែរ​អន្តរជាតិ ២​​ថ្ងៃ​នៅ​សៀមរាប មុន​​ព្រឹត្តិការណ៍​ដ៏ធំ​នៅ​ចិនខែ​ក្រោយ

សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​នឹង​រៀប​ចំ​ព្រឹត្តិការណ៍​ការ​ប្រកួត​គុន​ខ្មែរ​អន្តរជាតិ ​រយៈ​ពេល​ ២ ថ្ងៃ​នៅ​ខេត្ត​សៀមរាប និង​ព្រឹត្តិការណ៍​គុន​ខ្មែរ​ដ៏​ធំ​មួយ​ទៀត​នៅ​ប្រទេស​ចិន​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​។

លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រាប់«កម្ពុជាថ្មី»ថា សហព័ន្ធនឹងរៀបចំការប្រកួតគុនខ្មែរមិត្តភាពអន្តរជាតិ២ថ្ងៃនៅខេត្តសៀមរាប។ ការប្រកួតមិត្តភាពអន្តរជាតិ នៅខេត្តសៀមរាប គឺថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៥ ជាការប្រកួតមិត្តភាពអន្តរជាតិ រវាងកម្ពុជា និង សហរដ្ឋអាមេរិក ព្រមទាំង កម្ពុជា ជាមួយ ម៉ាឡេស៊ី។ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៥ ជាការប្រកួតថ្ងៃទី២ រវាង កម្ពុជា និងចិន ដែលដៃគូចិនមករៀបចំផ្ទាល់នៅកម្ពុជា។

លោក ខូវ ឆាយ បានបន្ថែមទៀតថា មិនត្រឹមតែប៉ុណ្ណោះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងភាគីចិនរួមដៃគ្នា នឹងរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរអន្តរជាតិដ៏ធំ នៅប្រទេសចិន នាថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៥។ ព្រឹត្តិការណ៍ប្រកួតគុនខ្មែរអន្តរជាតិដ៏ធំនេះ ធ្វើឡើងនៅក្នុងទិវាបុណ្យជាតិរបស់ប្រទេសចិន។

«តាម​ផែន​ការ​គ្រោង​ទុក​នឹង​មាន​អ្នក​ទស្សនា​ផ្ទាល់​ច្រើន​​បំផុត​រហូត​​រាប់​ម៉ឺន​នាក់​​នៅ​​ប្រទេស​ចិន។ ជា​ពិសេស ខាង​កម្ពុជា​យើង​​បាន​ត្រៀម​បញ្ជូន​កីឡាករ កីឡាការិនី​​កម្រិត​ខ្ពស់​​ៗ ឆ្នើម​ៗ​ ​ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ»។ ប្រធាន​សហព័ន្ធ​កីឡា​គុន​ខ្មែរ​បាន​បញ្ជាក់។

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ អ្នក​វិនិយោគ​ចិន​កាន់​តែ​ច្រើន​បាន​ចាប់​អារម្មណ៍​លើ​កីឡា​ប្រដាល់គុន​ខ្មែរ​​តាម​រយៈ​កិច្ច​សហការ​ជា​មួយ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរលើ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស និង​អត្តពលិក។ ក្នុង​នោះ​ចិន​បាន​មក​បើក​ក្លិប​ប្រដាល់គុន​ខ្មែរ និង​វិទ្យាស្ថាន​គុន​ខ្មែរ​នៅ​​ប្រទេស​កម្ពុជា​ ហើយ​ក៏​មាន​បើក​ក្លិប​ប្រដាល់​គុន​ខ្មែរ​ជា​បន្ត​បន្ទាប់​ទៀត​នៅ​ប្រទេស​ចិន៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top