អ្នកលេងគុនខ្មែរមកពីក្លឹបនាគរាជចតុមុខ រិន ដេវីត នឹងត្រូវស្វាមគមន៍កីឡាករបរទេស Jasur Akhunbekov ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាមនៅសង្វៀនបាយ័ន នៃកម្មវិធីអ្នកចម្បាំងអូដ្ឋ ថ្ងៃសៅរ៍ស្អែកនេះចាប់ពីម៉ោង ៥កន្លះល្ងាចតទៅ។
កីឡាករល្អគ្រប់ស្នៀត រិន ដេវីត គឺមិនសូវបង្ហាញមុខនៅកម្មវិធីអ្នកចម្បាំងអូដ្ឋ នោះឡើយនាពេលកន្លងមក ដូច្នេះនេះជាឱកាសពិសេសចំពោះអ្នកគាំទ្រ និងជាការសាងកេរ្តិ៍ឈ្មោះផងដែរនៅថ្ងៃសៅរ៍ ទី៦ ខែកញ្ញា ២០២៥ សម្រាប់រូបគេ។
រិន ដេវីត ជាជើងខ្លាំងមួយរូបដែរលើប្រភេទទម្ងន់ ៦០គីឡូក្រាមនេះ។ ក្បាច់ស្នៀតមានគ្រប់ទម្រង់ទាំងអស់ និងរហ័សទៀតផង។ ប៉ុន្តែប្រជាប្រិយភាពរៀងធ្លាក់បន្តិចក្រោយចាញ់កីឡាករខ្មែរដូចគ្នានាពេលកន្លងទៅ និងភាពមិនសូវធន់ជាមួយដៃគូប្រកួតរបស់ខ្លួន។
កុំភ្លេចតាមដានទស្សនាការប្រកួតរបស់ រិន ដេវីត នៅថ្ងៃស្អែកនេះចាប់ពីម៉ោង ៥កន្លះល្ងាចតទៅនៅឯសង្វៀនបាយ័ន។ តើរូបគេអាចផ្ដួល ឬយកឈ្នះដៃគូបានទេក្នុងការប្រកួតមិត្តភាពអន្តរជាតិមួយនេះដើម្បីសាងកេរ្តិ៍ឈ្មោះឲ្យមានភាពល្បីឡើងវិញ។ ក្រៅតែពីការប្រកួតរបស់ ដេវីត ហើយនោះពីកម្មវិធីក៏មានការប្រកួតម៉ារ៉ាតុងដណ្ដើមប្រាក់លានលើប្រភេទទម្ងន់ ៥៧គីឡូក្រាមផងដែរ៕
ប្រភព៖ KAMPUCHEATHMEY