(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នឹងបង្ហាញវត្តមានឡើងវិញលើកដំបូងនៅផ្តាច់ព្រ័ត្រកម្មវិធីតេន្នីស US Open 2025 នៅថ្ងៃអាទិត្យស្អែកនេះ ក្រោយអវត្តមានតាំងពីឆ្នាំ២០១៥ មក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ប្រធានាធិបតីវ័យ ៧៩ឆ្នាំរូបនេះ នឹងបង្ហាញវត្តមានដោយផ្ទាល់នៃវគ្គផ្តាច់ព្រ័ត្រ US Open 2025 វិញ្ញសាវាយទោលផ្នែកបុរស ស្របពេលកម្មវិធីស្ថិតក្នុងក្របខណ្ឌ Grand Slam មួយនេះ បានកំពុងដំណើរការប្រកួតនៅទីក្រុង New York ជាទឹកដីកំណើតលោកទៀតផង។
កម្មវិធីមានជារៀងរាល់ឆ្នាំ US Open ដែលរៀបចំនៅទឹកដីសហរដ្ឋអាមេរិក ប្រទេសម្ចាស់ផ្ទះមួយនេះពុំទាន់មានកីឡាករផ្នែកបុរសណាមួយ បានឡើងដល់វគ្គដណ្តើមពានម្តងណាឡើយ លើកលែងតែកីឡាការិនី។
កីឡាករលេខ២ ពិភពលោក Carlos Alcaraz សញ្ជាតិអេស្ប៉ាញ បានឡើងទៅឈរចាំមុននៃវគ្គផ្តាច់ព្រ័ត្រ US Open 2025 ក្រោយផ្តួលគូប្រជែងលេខ៧ Novak Djokovic កាលពីរាត្រីថ្ងៃសុក្រ រង់ចាំកីឡាករជ័យជម្នះរវាង Felix Auger-Aliassime របស់កាណាដា ឬម្ចាស់ការពារតំណែងជើងឯក Jannik Sinner សញ្ជាតិអ៉ីតាលីដែលត្រូវប្រកួតថ្ងៃនេះ៕
ប្រភព៖ FRESHNEWS