«វើក» ឧបត្ថម្ភទាំងស្រុង ក្នុងព្រឹត្តិការណ៍សេនាគុនខ្មែរយ័ន្ត ៨ទិស រហូតឈានដល់វគ្គដណ្តើមខ្សែក្រវាត់ «IPCC KUN KHMER CHAMPIONSHIP»

(ភ្នំពេញ)៖ ក្រោមការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កម្មវិធីសន្និសីទសារព័ត៌មានចាប់ឆ្នោតចែកពូល A ពូល B ដើម្បីប្រកួតដណ្តើមខ្សែក្រវាត់ IPCC KUN KHMER CHAMPIONSHIP បានប្រព្រឹត្តិឡើងកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ ដោយម្ចាស់ជ័យលាភីខ្សែក្រវាត់ នឹងទទួលបានប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។

ថ្លែងក្នុងកម្មវិធីនេះ អ្នកឧកញ៉ា លាង ម៉េង បញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និង ក្រុមហ៊ុនមេ ជីប ម៉ុង នឹងនៅតែរក្សាឆន្ទៈក្នុងនាមជាក្រុមហ៊ុនឯកជនវិនិយោគដោយកូនខ្មែរ ដែលបន្តដើរតួនាទីជាឆ្អឹងខ្នងដ៏សំខាន់ ដឹកមុខលើការជួយគាំទ្រវិស័យកីឡាគុនខ្មែរ និងវិស័យកីឡាជាច្រើនទៀត ព្រមទាំងជួយត្រឡប់ទៅសង្គមវិញឱ្យកាន់តែខ្លាំងក្លា ប្រសិនបើបងប្អូននៅតែបន្តគាំទ្រគ្រប់ផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស។

ជាមួយគ្នានេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសបង្ហាញផលិតផលថ្មីមួយទៀតជាផ្លូវការ គឺភេសជ្ជៈប៉ូវកម្លាំង កម្ពុជា មានរចនារូបរាងថ្មីយ៉ាងទាក់ទាញ ព្រមទាំងមានរសជាតិថ្មីប្លែក បង្កើនថាមពលខ្លាំង ឆ្ពោះទៅរកភាពជោគជ័យ។ នេះជាសមិទ្ធផលថ្មីផ្ទួនៗគ្នារបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រោយមានការគាំទ្រខ្លាំងលើផលិតផលខ្មែរ ដោយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏ទើបតែបញ្ចេញផលិតផលថ្មី ២ ប្រភេទគឺ CAMBODIA COLA និង CAMBODIA BLACK BEER ផងដែរ។

មិនត្រឹមតែជាផលិតផលខ្មែរ ដែលមានការគាំទ្រខ្លាំងនោះទេ ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែចូលរួមសហការជាមួយស្ថាប័នផ្សេងៗក្នុងស្រុក ក្នុងការជួយជ្រោមជ្រែងកីឡាគ្រប់ប្រភេទ ដើម្បីជួយជំរុញឱ្យវិស័យកីឡា នៅកម្ពុជាកាន់តែមានការអភិវឌ្ឍ ជាពិសេសបង្កើនគុណភាពកីឡាករលើឆាកអន្តរជាតិ។

វើក ជាអ្នកជំរុញវិស័យកីឡាកម្ពុជា ឲ្យឈ្នះមេដាយមាសគ្រប់ព្រឹត្តិការណ៍ប្រកួតកីឡាខ្នាតអន្តរជាតិ!៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top