កីឡាករ​ផ្ទេរថ្លៃ​ជាងគេ​ទាំង១០លើ​លោក ​ឆ្នាំ​២០២៥ ភាគច្រើនជាកីឡាករអឺរ៉ុប

ទីផ្សារដោះដូរកីឡាករលើកទី១ រដូវកាល ២០២៥-២៦ បានបិទបញ្ចប់ហើយសម្រាប់លីគកំពូលទាំង៥នៅអឺរ៉ុប។ Premier League ជាលីគដែលមានការផ្ទេរច្រើនលើសលុប ជាពិសេស Liverpool។ ចំណោមកីឡាករផ្ទេរថ្លៃជាងគេទាំង១០លើលោក ប្រចាំឆ្នាំ ២០២៥ ហង្សក្រហមមានសមាជិក ៣រូបទិញចូល និងលក់ចេញម្នាក់ និង៣រូបទៀតជាសមាជិកក្រុម Manchester United ទិញចូល។

Alexander Isak ត្រូវបាន Liverpool ទិញពី Newcastle United ក្នុងតម្លៃ ១៧៥លានដុល្លារ ដែលជាតម្លៃថ្លៃជាងគេបំផុតប្រចាំប្រវត្តិសាស្ត្រផ្ទេរនៅអង់គ្លេស។ លក់ខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែតរូបនេះ Newcastle បានទិញខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ Nick Woltemade ពី Stuttgart តម្លៃ ១០៥លានដុល្លារ ជំនួសវិញ។

ចំណោមកីឡាករផ្ទេរថ្លៃជាងគេទាំង១០ ឆ្នាំ ២០២៥ មានកីឡាករអឺរ៉ុបចំនួន៦រូប អាហ្វ្រិក២រូប និងអាម៉េរិកឡាទីន ២រូប។ កីឡាករអឺរ៉ុបទាំង ៧រូប រួមមាន Alexander Isak, Nick Woltemade, Benjamin Sesko, Hugo Ekitike, Florian Wirtz និង Eberechi Eze។ អាហ្វ្រិក ២រូប មាន Victor Osimhen និង Bryan Mbeumo កីឡាករអាម៉េរិកឡាទីន ២រូប មាន Luis Diaz និង Matheus Cunha។

​ខាងក្រោម​នេះ​ ជា​កីឡាករ​ទាំង​១០​រូប​ដែលមាន​តម្លៃ​ផ្ទេរថ្លៃជាងគេបំផុត សម្រាប់​ឆ្នាំ​២០២៥៖

១- Alexander Isak ខ្សែប្រយុទ្ធស៊ុយអែរ ផ្ទេរពី​ Newcastle ទៅ Liverpool ១៧៥លានដុល្លារ
២- Florian Wirtz ខ្សែបម្រើអាល្លឺម៉ង់ ផ្ទេរពី​ Bayer Leverkusen ទៅ Liverpool ១៧០ លានដុល្លារ
៣- Hugo Ekitike ខ្សែប្រយុទ្ធបារាំង ផ្ទេរពី​ Eintracht Frankfurt ទៅ Liverpool ១០៦ លានដុល្លារ
៤- Nick Woltemade ខ្សែប្រយុទ្ធអាល្លឺម៉ង់ ផ្ទេរពី​ Stuttgart ទៅ Newcastle ១០៥ លានដុល្លារ
៥- Benjamin Sesko ខ្សែប្រយុទ្ធស្លូវេនី ផ្ទេរពី RB Leipzig ទៅ Manchesgter United តម្លៃ ៩៩លានដុល្លារ
៦- Bryan Mbeumo ខ្សែបម្រើកាម៉េរូន ផ្ទេរពី Brentford ទៅ Manchesgter United តម្លៃ ៩៥លានដុល្លារ
៧- Eberechi Eze ខ្សែបម្រើអង់គ្លេស ផ្ទេរពី Crystal Palace ទៅ Arsenal តម្លៃ ៩០លានដុល្លារ
៨- Luis Diaz ខ្សែប្រយុទ្ធកូឡំប៊ី ផ្ទេរពី Liverpool ទៅ Bayern Munich តម្លៃ ៨៨ លានដុល្លារ
៩- Victor Osimhen ខ្សែប្រយុទ្ធនីហ្សេរីយ៉ា ផ្ទេរពី Napoli ទៅ Galatasaray តម្លៃ ៨៧ លានដុល្លារ
១០- Matheus Cunha ខ្សែប្រយុទ្ធប្រេស៊ីល ផ្ទេរពី Wolves ទៅ Manchester United តម្លៃ ៨៥ លានដុល្លារ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top