(ព័រទុយហ្គាល់)៖ ការរួមចំណែកស៊ុតបាន ២គ្រាប់ពីសំណាក់ប្រធានក្រុម Cristiano Ronaldo ក្នុងជ័យជម្នះលើក្រុមអាមេនី របស់ក្រុមព័រទុយហ្គាល់ ៥-០ ក្នុងវគ្គជម្រុះ World Cup 2026 បានធ្វើឱ្យកំពូលខ្សែប្រយុទ្ធរូបនេះកើនគ្រាប់ស៊ុតបញ្ចូលទីឈានដល់ ៩៦០គ្រាប់ហើយសរុបរួមទាំងក្នុងក្លឹប នឹងជាមួយក្រុមជម្រើសជាតិ ។
ក្នុងវ័យ ៤០ឆ្នាំ បច្ចុប្បបន្ន Cristiano Ronaldo ដែលកំពុងនាំមុខគេនៅការស៊ុតបញ្ចូលទីច្រើនជាងគេជាមួយជម្រើសជាតិនោះ ស្ថិតក្នុងការប្រកួតនៅតែរកបានគ្រាប់បាល់ក្នុងជំនួបទល់ក្រុមអាមេនី ដោយធ្វើបាននៅនាទី២១ នឹងនាទី៤៦ ក្រោយពីការធ្វើបានរបស់ Joao Felix ២គ្រាប់ នឹងកីឡាករ Joao Canelo ក្នុងទឹកដីអាមេនី ពីប្រកួតដំបូងក្នុងវគ្គជម្រុះពូល F តំបន់អឺរ៉ុប នៃកម្មវិធីប្រកួត FIFA World Cup 2026 ។
សូមជម្រាបផងថា ការលេងជាមួយក្លឹបអាជីព Cristiano Ronaldo កំពុងកាន់កំណត់ត្រាស៊ុតបាន ៨០២គ្រាប់បណ្តោះអាសន្ន ពីការចូលលេងបាន ១០៦៥ប្រកួត នឹងកំពុងរកបាន ១៥៨គ្រាប់ជាមួយការបង្ហាញខ្លួនបាន ២៥៦ប្រកួតក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ ទាំងពីនៅឈុតយុវជនថ្លាល ៕
ប្រភព៖ FRESHNEWS