ផ្លូវ​ការ រក​ឃើញ ក្រុម​ ១៦ ឡើង​ជុំ​ចុង​ក្រោយ​ពាន AFC U23 Asian Cup 2026

ការ​ប្រកួត​បាល់ទាត់​ពាន​យុវជន​អាស៊ី អាយុ​២៣ ឆ្នាំ AFC U23 Asian Cup 2026 ​បាន​រក​ឃើញ​ក្រុម​ចំនួន ១៦ ឡើង​ទៅ​ជុំ​ចុង​ក្រោយ​ហើយ បន្ទាប់​ពី​ប្រកួត​ម្រុះ​ក្នុង​ពូល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ ២០២៥។

នៅវគ្គ ១៦ ក្រុមចុងក្រោយ នឹងត្រូវធ្វើការចាប់ឆ្នោតជ្រើសរើសជា ៤ ពូល ដែលក្នុង ១ ពូលមាន ៤ ក្រុម។ សម្រាប់ការប្រកួតនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចាប់ពីថ្ងៃ ៧ ដល់ ២៥ ខែមករា ឆ្នាំ ២០២៦។

  1. អារ៉ាប៊ីសាអ៊ូឌីត (ម្ចាស់ផ្ទះ)
  2. ហ៊្សក់ដានី លេខ១ពូល A
  3. ជប៉ុន លេខ ១ ពល B
  4. វៀតណាម លេខ ១ ពូល C
  5. អូស្ត្រាលី លេខ ១ ពូល D
  6. គីជីស្ថាន លេខ ១ ពូល E
  7. ថៃ លេខ ១ ពូល F
  8. អ៉ីរ៉ាក់ លេខ ១ ពូល G
  9. កាតា លេខ ១ ពូល H
  10. អ៉ីរ៉ង់ លេខ ១ ពូល I
  11. កូរ៉េខាងត្បូង លេខ ១ ពូល J
  12. ស៊ីរី លេខ ១ ពូល K
  13. ចិន លេខ ២ ល្អបំផុត
  14. អ៊ូបេគីស្ថាន លេខ ២ ល្អបំផុត
  15. លីបង់ លេខ ២ ល្អបំផុត
  16. អារ៉ាប់រួម លេខ ២ ល្អបំផុត
ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top