គ្រូបង្វឹក Tuchel ដឹកនាំអង់គ្លេសឈ្នះ ១០០% លេងជម្រុះ World Cup 2026 និងមិនរបូតសូម្បី ១គ្រាប់

(បរទេស)៖ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Thomas Tuchel ដែលមានកិច្ចសន្យាដឹកនាំតោកំណាចអង់គ្លេស ១៨ខែ បានកំពុងសាងកំណត់ត្រាដ៏ល្អមួយ តាមរយៈរកបានជ័យជម្នះ ៥ប្រកួតជាប់ៗគ្នានៃវគ្គជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុប (UEFA)។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

អ្វីដែលកាន់តែពិសេសទៀតនោះ អតីតអ្នកចាត់ការទូទៅតោខៀវ Chelsea រូបនេះបានរក្សាសំណាញ់ទី (clean sheet) មិនឱ្យគូប្រកួតស៊ុតចូលសូម្បី ១គ្រាប់ឡើយ ក្រៅពីបំប៉ោងសំណាញ់ទីសរុបបាន ១៣គ្រាប់ទៀតផង ពីការប្រកួត ៥លើកសន្សំពិន្ទុប្រចាំពូល K។

ទោះជាយ៉ាងណា ក្រុមជម្រើសជាតិអង់គ្លេស អតីតជើងឯក World Cup 1966 និងរងជើងឯក Euro ២សម័យកាលចុងក្រោយនេះ ពុំទាន់ធានាកៅអីទៅដែនដីសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដានាឆ្នាំក្រោយនៅឡើយទេ ដ្បិតកំពុងឈរទីកំពូលដាច់ជាមួយនឹង ១៥ពិន្ទុពេញក៏ដោយ។

លោក Tuchel ដែលបានចូលកាន់តួនាទីជំនួសគ្រូបង្វឹក Gareth Southgate នាអំឡុងខែមករា ឆ្នាំ២០២៥ បានថ្លែងក្នុងសន្និសីទ មុនពេលយកឈ្នះម្ចាស់ផ្ទះស៊ែប៊ី ៥-០ នាយប់មិញថា «ខ្ញុំមើលឃើញ និងមានអារម្មណ៍ ជាមួយនឹងការប្តេជ្ញាចិត្តថា ពួកយើងនឹងឈានទៅមុខ ហើយក្រោយមកពួកយើងក៏កាន់តែប្រសើរឡើងមែន»

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top