Ronaldo វ៉ាដាច់កីឡាករក្នុងលោក ជាប់ជាកីឡាកររកចំណូលច្រើនបំផុត ឆ្នាំ ២០២៥

ខ្សែប្រយុទ្ធរបស់ Al-Nassr កីឡាករ Cristiano Ronaldo បានស្ថិតនៅ​លើគេ ជាកីឡាករបាល់ទាត់ រកប្រាក់ចំណូលច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២៥។

ស្ថិតិអ្នករកចំណូលច្រើនជាងគេបំផុតនេះ ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំ បានកាន់កាប់ចំនួន ៣ ឆ្នាំជាប់គ្នាមកហើយ ដោយគិតទាំងឆ្នាំ ២០២៥។ ឆ្នាំ ២០២៥ Ronaldo រកបានប្រាក់ចំណូលបានដល់ទៅ ២៧៥ លានដុល្លារអាមេរិក ខណៈ​ចំនួននេះ គឺបានវ៉ាដាច់តែម្តងចំពោះកីឡាករលំដាប់កំពូល ៤ រូបផ្សេងទៀត ដូចជា Lionel Messi, Karim Benzema, Neymar Jr. និង Kylian Mbappe។

 

ខាងក្រោមនេះ ជាព័ត៌មានលម្អិតអំពីកីឡាករលំដាប់កំពូលទាំង ៥ រកបានប្រាក់ចំណូលច្រើនបំផុតប្រចាំឆ្នាំ ២០២៥៖

 

៥. Neymar Jr. (Santos)៖ រកចំណូលសរុបបានចំនួន ៧៦ លានដុល្លារអាមេរិក

៤. Kylian Mbappe (Real Madrid)៖ រកចំណូលសរុបបានចំនួន ៩៦ លានដុល្លារអាមេរិក
៣. Karim Benzema (Al-Ittihad)៖ រកចំណូលសរុបបានចំនួន ១០៤ លានដុល្លារអាមេរិក
២. Lionel Messi (Inter Miami)៖ រកចំណូលបានចំនួន ១៣៥ លានដុល្លារអាមេរិក

១. Cristiano Ronaldo (Al-Nassr) រកចំណូលបានចំនួន ២៧៥ លានដុល្លារអាមេរិក

គួរបញ្ជាក់ថា ប្រាក់ចំណូលរបស់កីឡាករទាំង ៥ ខាងលើ គឺជាការសរុបប្រាក់ចំណូលទាំងនៅក្រៅទីលាន និងនៅក្នុងទីលាន។ ប្រាក់ចំណូលនេះ គឺបូកសរុបរវាងប្រាក់ឈ្នួលប្រចាំឆ្នាំនៅក្លិប និងប្រាក់ដទៃទៀត ដែលទទួលបានពីចំណូលខាងក្រៅ តាមរយៈការផ្សព្វផ្សាយផលិតផលផ្សេងៗ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top