(បរទេស)៖ សហព័ន្ធបាល់ទាត់ FIFA តែងតែផ្តោតលើកត្តា ៤ចំណុចជាគោល ដើម្បីវាយតម្លៃក្រុមនីមួយៗ នៅពេលធ្វើបច្ចុប្បន្នភាព (update) នៃតារាងចំណាត់ថ្នាក់ម្តងៗ។ នេះបើយោងតាមការចេញផ្សាយនៅលើគេហទំព័រផ្ទាល់របស់សហព័ន្ធ។
មែនទែនទៅ FIFA បានបង្កើតតារាងចំណាត់ថ្នាក់ក្រុមបាល់ទាត់ជម្រើសជាតិឈុតធំ ផ្នែកបុរស Men’s World Ranking ក្នុងឆ្នាំ១៩៩២ ដើម្បីបែងចែកចំណាត់ថ្នាក់ទាំង ២១១ក្រុម (ប្រទេស) ដែលជាសមាជិករបស់ខ្លួនដោយផ្អែកលើលក្ខណៈសម្បតិ្តខាងក្រោមនេះ៖
• ពាក់ព័ន្ធភាពខ្លាំងរបស់ក្រុម
• ប្រកួតសំខាន់ៗ
• លទ្ធផលប្រកួត (ឈ្នះ = ១ពិន្ទុ, ស្មើ = ០.៥ពិន្ទុ និងចាញ់ = ០ពិន្ទុ)
• លទ្ធផលប្រកួតរំពឹងទុក។
សូមបញ្ជាក់ផងថា FIFA បានធ្វើបច្ចុប្បន្នភាពតារាងចំណាត់ថ្នាក់ចុងក្រោយ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅពេលអាហ្សង់ទីន ឈរនៅចំណាត់ថ្នាក់លេខ១ ស្របពេលក្រុមបាល់ទាត់ជម្រើសជាតិគោព្រៃកម្ពុជា ស្ថិតនៅលេខរៀងទី១៨០ មុនពេល Update បន្តនា ៣ថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ៕
ប្រភព៖ FRESHNEWS