វីរបុរស បារាំង លោក Henry បានចុចឈ្មោះក្រុម អង់គ្លេស មួយ នឹងឈ្នះ UCL រដូវកាលនេះ

វីរបុរសរបស់ក្រុមបាល់ទាត់ជម្រើសជាតិ បារាំង លោក Thierry Henry បានជ្រើសរើស Arsenal ដែលជាអតីតក្លិបរបស់លោក នឹងឈ្នះពានរង្វាន់ Champions League រដូវកាលនេះ។

លោក Henry ហាក់មានភាពជឿជាក់យ៉ាងខ្លាំងលើ Arsenal ក្នុងរដូវកាល ២០២៥-២០២៦ ។ ចំណុចធំមួយ ដែលលោកមើលឃើញក្រុមកាំភ្លើងធំ នឹងអាចឈ្នះពាន UCL ដោយសារ លោកគិតថា ពួកគេក្នុងរដូវកាលនេះ គឺមានក្រុមមួយ ដែលល្អជាងក្រុមណាទាំងអស់នៅក្នុងតំបន់ អឺរ៉ុប។

ថ្លែងក្រោយ Arsenal យកឈ្នះលើក្រុម Athletic Club ២-០ កាលពីថ្ងៃ អង្គារ៍ ទី ១៦ ខែ កញ្ញា កន្លងទៅ លោក Henry បាននិយាយអំពីក្រុម នឹងអាចឈ្នះពាន UCL រដូវកាលនេះ ថា៖ «នាពេលបច្ចុប្បន្ននេះ ខ្ញុំនឹងនិយាយ ថា គ្មាននរណាម្នាក់មានក្រុមដ៏ស៊ីជម្រៅដូច Arsenal ទេ ទាក់ទងនឹងគុណភាពក្រុម។ ក្រុមខ្លះ អាចផ្តល់ឱ្យពួកគេនូវជម្រើសដ៏ល្អ ដើម្បីចាប់ផ្តើមជម្រើស ១១ នាក់ដំបូង ប៉ុន្តែប្រសិនបើអ្នកមើលទៅលើ Arsenal វិញ គឺពួកគេមានក្រុមដ៏ល្អដល់ទៅ ២ ក្រុម។ ប៉ុន្តែឥឡូវនេះ និយាយដោយស្មោះត្រង់ទៅ វាត្រូវតែជាឆ្នាំ ដើម្បីឈ្នះអ្វីមួយ។ វាត្រូវតែ អ្នកមិនអាចរំលងបានទេ»

 

ទន្ទឹមនឹងនេះ លោក Henry ក៏បានលើកឡើង អំពីក្រុមមួយចំនួនទៀត ដូចជា Liverpool និង Manchester City ដែលពួកគេក៏អាចជាក្រុមគ្រោះថ្នាក់ នឹងប្រជែងពានរង្វាន់ UCL នៅរដូវកាលនេះផងដែរ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top