នៅក្នុងវិស័យបាល់ទាត់លើពិភពលោក ពេលបច្ចុប្បន្ន មានអ្នកចាត់ការក្រុមជាច្រើនបាន បង្ហាញសមត្ថភាពខ្លាំង ដឹកនាំក្រុមប្រកួតប្រជែងពានរង្វាន់ធំៗមានកម្រិតខ្ពស់ លើពិភព លោក ។
ក្រុមខ្លាំងៗរួមមាន Real Madrid, Bayer Leverkusen, Manchester City, Liverpool និង នៅក្រុមជម្រើសជាតិជាដើមដូចជាប្រេស៊ីល ដែលមានកីឡាករល្អៗកម្រិតខ្ពស់ បញ្ចេញ សមត្ថភាពក្នុងការប្រកួតខ្លាំង តែមនុស្សម្នាក់ដ៏សំខាន់ពីក្រោយខ្នងកីឡាករទាំងនោះ គឺ គ្រូបង្វឹកដែលផ្តល់យុទ្ធសាស្ត្រ និងការរៀបចំប្រព័ន្ធលេងរបស់ក្រុម។
ឆ្នាំ២០២៥ ភាគច្រើនអ្នកចាត់ការវ័យក្មេងជាច្រើន បានលេចសមត្ថភាពកើនឡើងខ្លាំង ខណៈអ្នកចាត់ចាស់ៗខ្លាំងពីជំនាន់ដើម ហាក់បីធ្លាក់ចុះខ្សោយលើប្រព័ន្ធលេង ខុសពីគ្រូ បង្វឹកសម័យបច្ចុប្បន្ន មានបច្ចេកទេសខ្ពស់ និងរបៀបលេងតាមបច្ចេកវិទ្យាទំនើប នៃបាល់ ទាត់ កំពុងវិវឌ្ឍន៍ទៅមុខយ៉ាងខ្លាំង។
ស្របពេលមានការប្រកួតប្រជែងដ៏ខ្លាំងក្លា នារដូវកាលថ្មី ២០២៥-២៦ គ្រូបង្វឹកតាមក្លិបនីមួយៗក៏មានពេលវេលាត្រៀមខ្លួនច្រើនដែរ ដើម្បីបញ្ចេញសមត្ថកិច្ចដឹកនាំក្រុមឱ្យបានខ្លាំង និងឈានទៅក្លាយជា គ្រូបង្វឹកដែលមានយុទ្ធសាស្ត្រ រៀបចំប្រព័ន្ធលេងខ្លាំងជាងគេប្រចាំពិភពបាល់ទាត់ សម័យបច្ចុប្បន្ន។
អ្នកចាត់ការក្រុមខ្លះទៀត ទទួលបានភាពជោគជ័យក្នុងអាជីពដឹកនាំ ដោយការជួយក្រុមដណ្តើមបានពានរង្វាន់តាមលីគកំពូលរៀងៗខ្លួន និងសមិទ្ធផលពានរង្វាន់ឯកត្តជនជាច្រើនដែលគ្រូបង្វឹកខ្លួនឯកទទួលបានផង។
ខាងក្រោមនេះជាអ្នកចាត់ការក្រុមកំពូលទាំង ១០ មានកម្រិតសមត្ថភាពខ្ពស់ដឹកនាំក្រុមប្រកួតប្រជែង៖
១. លោក Luis Enrique អ្នកចាត់ការក្រុម Paris Saint Germain
បុរសសញ្ជាតិអេស្ប៉ាញ ជួយក្រុម Paris Saint Germain ឈ្នះពានរង្វាន់ UEFA Champions League លើកដំបូងកាលពីរដូវកាលមុន ហើយថែមទាំងដឹកនាំក្រុមឈ្នះពានរង្វាន់ទាំងអស់ ប្រចាំប្រទេសបារាំង រួមមានទាំងជាជើងឯកលីគកំពូល Ligue 1 ថែមទៀត។ លោក Enrique ក៏ធ្លាប់ធ្វើជាគ្រូបង្វឹក Barcelona ជួយឱ្យឈ្នះ UCL, La Liga, Copa del Rey ហើយធ្លាប់ដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញផងដែរ។
២. លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City
បុរសសញ្ជាតិអេស្ប៉ាញ ជាបីតាប្រព័ន្ធលេងប៉ះបាល់ខ្លីៗ ឬគេនិយមហៅថា (Tiki Taka) ដ៏ល្បីក្នុងវិស័យបាល់ទាត់សម័យទំនើប ហើយលោកជួយក្រុមខ្លាំងជាច្រើន ឈ្នះពានរង្វាន់មិនដែលដាច់ រួមមានទាំង Barcelona, Bayern Munich ហើយបច្ចុប្បន្ននៅ Manchester City។ លោក Pep Guardiola ជួយ Man City ដណ្តើមបានពាន UCL លើកដំបូងកាលពីរដូវកាល ២០២៣-២៤។
៣. លោក Arne Slot អ្នកចាត់ការក្រុម Liverpool
ផ្ទេរចេញពីក្លិបកម្រិតមធ្យម Feyenoord របស់ហូឡង់ លោក Slot មកដឹកនាំក្រុម Liverpool លើកដំបូងជួយក្រុមឈ្នះពានរង្វាន់ Premier League កំណត់ត្រាលើកទី២០ ក្នុងប្រវត្តិសាស្ត្រក្លិប។ បុរសហូឡង់ ក៏ជួយក្រុមឡើងដល់វគ្គ ១៦ក្រុម UCL រដូវកាលមុន។ អំឡុងដឹកនាំក្រុម Feyenoord នៅហូឡង់ លោក Slot តែងជួយក្រុមប្រជែងឈ្នះពានរង្វានលីគកំពូល ក្នុងស្រុកជាប់ជានិច្ច។
៤. Hansi Flick អ្នកចាត់ការ Barcelona
លោក Flick ចូលជួយ Barca ឱ្យវិលរកឃើញកម្រិតល្អបំផុតមួយឡើងវិញ នៅរដូវកាលដំបូងរបស់លោក ដោយដឹកនាំក្រុមប្រជែង ឈ្នះ La Liga, Copa Del Rey និង Spanish Super Cup។ មិនតែប៉ុណ្ណោះ លោកបានដឹកនាំក្រុម ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ថែមទៀត កាលពីរដូវកាលមុន និងជារដូវកាលដំបូងរបស់បុរសអាល្លឺម៉ង់។
៥. Simone Inzaghi អ្នកចាត់ការក្រុម Al Hilal
ឆ្នាំ២០២៥ លោក Simeone អាចត្រូវបានគេចាត់ទុកថា មានកម្រិតលើ Flick, Alonso តាមរយៈសមិទ្ធផល ដែលលោកធ្លាប់បានជួយក្រុម Inter Milan ប្រជែងឈ្នះ Barca, Bayer Leverkusen ជាដើម រហូតអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL រដូវកាលមុន។ លោក Simeone បានជួយឱ្យ Inter Milan ឈ្នះពាន Serie A រដូវកាលមុន។
៦. លោក Carlo Ancelotti គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល
ក្រោយចេញពីក្លិប Real Madrid ដោយមិនបានជួយក្រុមឈ្នះពានរង្វាន់អ្វីសោះ កាលពីរដូវកាលមុន។ ប៉ុន្តែពេលនេះ លោក Ancelotti បានទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល ហើយជាគ្រូបង្វឹកអន្តរជាតិដំបូង ដែលទៅដឹកនាំក្រុមម្ចាស់ពាន World Cup ៥សម័យ។ ត្រឹមវ័យ ៦៦ឆ្នាំ លោក Ancelotti បានដឹកនាំក្រុមធំៗ ឈ្នះពានរង្វាន់លីគកំពូលចំនួន ៤ រួមមានអ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ និងបារាំង ជាពិសេសនោះ លោកឈ្នះ Champions League រហូតដល់ ៥លើក ពេលដឹកនាំ។
៧. Xabi Alonso អ្នកចាត់ការ Real Madrid
មុនទៅដឹកនាំ Real Madrid បុរសអេស្ប៉ាញ បានបង្កើតប្រវត្តិសាស្ត្រនៅក្លិប Bayer Leverkusen ជួយក្រុមនោះឈ្នះលីគកំពូលអាល្លឺម៉ង់ លើកដំបូងក្នុងប្រវត្តិសាស្រ្ត នៅក្នុងអាជីពដឹកនាំក្រុមឈុតធំផ្លូវការបានតែ ២ឆ្នាំប៉ុណ្ណោះ។ បច្ចុប្បន្ន Alonso ជួយ Real Madrid ប្រកួតយកឈ្នះជាប់ៗគ្នា មិនទាន់ចាញ់នៅឡើយ។
៨. Mikel Arteta អ្នកចាត់ការក្រុម Arsenal
ខណៈពេលកំពុងតែជួយកាំភ្លើងធំ ស្វែងការឈ្នះពានរង្វាន់លីគកំពូលអង់គ្លេស លើកដំបូង ក្រោយខកខានរយៈពេល ២០ឆ្នាំ។ បុរសសញ្ជាតិអេស្ប៉ាញរូបនេះ អាចត្រូវបានអ្នកគាំទ្រចាត់ទុកថា ជាវីរបុរសមួយរូប បើសិនអាចឈ្នះពិតមែន។ ៣រដូវកាលជាប់ៗគ្នា Arsenal តែងតែឈរនៅចំណាត់ថ្នាក់លេខ២ ក្របខណ្ឌ Premier League ក្រោមការដឹកនាំរបស់ លោក Arteta។
៩. Antonio Conte អ្នកចាត់ការក្រុម SSC Napoli
លោក Conte ទៅដល់ក្លិបណា ក្លិបនោះ នឹងឈ្នះពានរង្វាន់នៅរដូវកាលដំបូងរបស់លោកតែម្តង ពិសេសពេលនេះ គឺ Napoli ផ្ទាល់ ដែលខកខានឈ្នះពានយូរឆ្នាំ តែរដូវកាលមុនពួកគេប្រជែងបានពានរង្វាន់ Serie A។
១០. Diego Simeone អ្នកចាត់ការក្រុម Atletico Madrid
បុរសសញ្ជាតិអាហ្សង់ទីន ដឹកនាំក្រុម Atletico Madrid ជាង ១០ឆ្នាំ មកហើយ លោកក៏ជាបុរសម្នាក់ នៅពីក្រោយស្ថិរភាពទម្រង់លេងរបស់ក្រុម ឱ្យស្ថិតនៅកម្រិតខ្ពស់ជាច្រើនឆ្នាំជាប់ៗគ្នា។ លោក Simeone ដឹកនាំ Atletico Madrid ឱ្យក្លាយជាបេក្ខភាពប្រជែងពានរង្វាន់រាល់ឆ្នាំមួយនៅអេស្ប៉ាញ និងនៅ UCL ជាមួយទម្រង់លេងការងារវាយបកដ៏មានប្រសិទ្ធភាព៕
ប្រភព៖ THMEYTHMEY