កីឡាករ​ វិរៈ ហោះហើរ៖ ទាល់តែ​វាយ​ឲ្យ​ខ្ញុំសន្លប់​សិនទើប​បាន​ពាន​រង្វាន់មួយ​​នេះ​

ថ្នាល​គុន​ខ្មែរ​ វិរៈ ហោះហើរ​ ថា​មិន​ងាយ​ទេ​ក្នុង​ការ​មក​ដណ្ដើម​ពាន​រង្វាន់​របស់​ខ្លួន​នោះ​ទាល់តែ​វាយ​ខ្លួន​ឲ្យ​សន្លប់​សិន​ទើប​អាច​យក​បាន​សម្រាប់​ការ​ប្រកួត​ស្អែក​នេះ។​

កីឡាករ​ វិរៈ ហោះហើរ​ បាន​លើក​ឡើង​ថា​ រិទ្ធី រ៉ាឌី​ បើ​ចង់​បាន​ពាន​ដែល​ខ្លួនកំពុង​កាន់កាប់​នេះ​គឺ​មិន​ងាយ​ស្រួល​នោះ​ឡើយ​ ពោល​វាយ​ឲ្យ​ខ្លួន​សន្លប់​សិន​ទើប​អាច​ទទួល​បាន។​ ក្នុង​ការ​ប្រកួត​មួយ​នេះ​រូប​គេ​ជឿជាក់​លើ​សមត្ថភាព​ខ្លួន​ឯង​ថា​នឹង​អាច​រក្សា​ពាន​រង្វាន់​របស់​សង្វៀន​ហង្សមាស​នេះ​បាន​បន្ត​ទៀត។​

សិស្សគុន​របស់​ ម៉ន់​ វិរៈ​ រូប​នេះ​បន្តទៀត​ថា​ ខ្លួន​បាន​ហ្វឹកហាត់​ត្រៀម​សម្រាប់​ការ​ប្រកួត​នេះ​ប្រហែល ​២សប្ដាហ៍​មក​ហើយ។​ ការ​ប្រកួត​មួយ​នេះ​មិន​ងាយ​ស្រួលចំពោះដៃគូ​ដែល​ចង់​​យក​ពាន​រង្វាន់​នេះនោះ​ឡើយ​ ដោយ​សារ​ខ្លួន​រឹង​ និង​មាន​សមត្ថភាព​ល្អ​ដែរ។​

បញ្ជាក់​ដែរ​ថា​ កីឡាករ​ថ្នាល​ វិរៈ ហោះហើរ​ នឹង​ត្រូវ​ប្រកួត​ការពារ​ពាន​រង្វាន់​របស់​ខ្លួន​ជា​មួយ​កីឡាករ​​ រិទ្ធី​ រ៉ាឌី​ នៅ​លើ​សង្វៀន​ហង្សមាស​ ថ្ងៃសៅរ៍​ ទី២៧​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ វេលា​ម៉ោង​ ៣រសៀល​តទៅ៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top