ថ្នាលគុនខ្មែរ វិរៈ ហោះហើរ ថាមិនងាយទេក្នុងការមកដណ្ដើមពានរង្វាន់របស់ខ្លួននោះទាល់តែវាយខ្លួនឲ្យសន្លប់សិនទើបអាចយកបានសម្រាប់ការប្រកួតស្អែកនេះ។
កីឡាករ វិរៈ ហោះហើរ បានលើកឡើងថា រិទ្ធី រ៉ាឌី បើចង់បានពានដែលខ្លួនកំពុងកាន់កាប់នេះគឺមិនងាយស្រួលនោះឡើយ ពោលវាយឲ្យខ្លួនសន្លប់សិនទើបអាចទទួលបាន។ ក្នុងការប្រកួតមួយនេះរូបគេជឿជាក់លើសមត្ថភាពខ្លួនឯងថានឹងអាចរក្សាពានរង្វាន់របស់សង្វៀនហង្សមាសនេះបានបន្តទៀត។
សិស្សគុនរបស់ ម៉ន់ វិរៈ រូបនេះបន្តទៀតថា ខ្លួនបានហ្វឹកហាត់ត្រៀមសម្រាប់ការប្រកួតនេះប្រហែល ២សប្ដាហ៍មកហើយ។ ការប្រកួតមួយនេះមិនងាយស្រួលចំពោះដៃគូដែលចង់យកពានរង្វាន់នេះនោះឡើយ ដោយសារខ្លួនរឹង និងមានសមត្ថភាពល្អដែរ។
បញ្ជាក់ដែរថា កីឡាករថ្នាល វិរៈ ហោះហើរ នឹងត្រូវប្រកួតការពារពានរង្វាន់របស់ខ្លួនជាមួយកីឡាករ រិទ្ធី រ៉ាឌី នៅលើសង្វៀនហង្សមាស ថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៣រសៀលតទៅ៕
ប្រភព៖ KAMPUCHEATHMEY