ក្រោយឈ្នះ​យប់​មិញ ភ្នំពេញ​ក្រោន តាម​ជិត​ទាន់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ក្នុង​តារាងលីគ

ក្រុម​បាល់ទាត់​ ភ្នំពេញ​ក្រោន បាន​ឡើង​កាន់​ចំណាត់​ថ្នាក់​លេខ ២ នៃ​តារាង​ពិន្ទុ លីគ​បាល់ទាត់​កំពូល​កម្ពុជា បន្ទាប់​ពី​ពួក​គេ​បាន​យក​ឈ្នះ ព្រះខ័ន​រាជ​ស្វាយរៀង ដោយ​លទ្ធផល ៣-២ សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​៦ យប់​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ ២០២៥។

គិត​ត្រឹម​សប្តាហ៍​ទី​៦ ភ្នំពេញ​ក្រោន រក​បាន​១១ ពិន្ទុ​ហើយ ដើម្បីឈរ​ចំណាត់​ថ្នាក់​លេខ​២ បន្ទាប់​ពីឈ្នះ ៣ និង ស្មើ ២ ដោយ​មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ។ ពួក​គេ​ទើប​តែ​ឆ្លង​កាត់ ៥ ប្រកួត​ប៉ុណ្ណោះដោយ​មាន​គម្លាត​ ៤ ពិន្ទុ​ប៉ុណ្ណោះ​ពី​ក្រោយ​ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ដែល​បាន​ឆ្លង​កាត់ ៦ ប្រកួត។ ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន ១៥​ពិន្ទុ​ ​បន្ត​ឈរ​លើ​កំពូល​តារាង ដោយ​ឈ្នះ ៥ និង​ចាញ់ ១។

រហូត​ដល់​ពេល​នេះ ភ្នំពេញ​ក្រោន នៅ​តែ​មិន​ទាន់​ស្គាល់​បរាជ័យ។ ដូចគ្នា​នេះ​ដែរ ក្រុម​កង​យោធពល​ខេមរភូមិន្ទ ក៏​មិន​ទាន់​ចាញ់​ដែរ បន្ទាប់​ពីពួក​គេ​បាន​យក​ឈ្នះ ឡាយហ្វខេត្ត​ព្រះ​សីហនុ ដោយ​លទ្ធផល ១-០ ដូច្នេះ​ពួក​គេ​មាន ៩ ពិន្ទុ ពី​ការ​ឈ្នះ ២ និង ស្មើ ៣ ដោយ​ទើប​ឆ្លង​កាត់ ៥ ប្រកួត​ប៉ុណ្ណោះ នៅ​សល់​ក្នុង​ដៃ​១​ប្រកួត​ទៀត​ដូច​ភ្នំពេញ​ក្រោន​ដែរ។

ក្រុម​ឡាយហ្វ​ខេត្ត​ព្រះ​សីហនុ និង ក្រុម​អាយអេសអាយ ដង្កោសែន​ជ័យ នៅ​​តែ​មិន​ទាន់​រក​បាន​ជ័យជម្នះ​គិត​ត្រឹម​សប្តាហ៍​ទី​៦៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top