Altetico ប្រើពេលជិត ១០០ឆ្នាំ ទម្រាំយកឈ្នះ Real ចាប់ពី ៥គ្រាប់នៃជំនួប Derby ក្នុងលីគ La Liga

Atletico Madrid បានយកឈ្នះគូប្រជែង Real Madrid ដែលស្ថិតក្នុងទីក្រុង Madrid ជាមួយគ្នា ដោយលទ្ធផល ៥-២ កាលពីរាត្រីថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ១៩៥០ មក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

មែនទែនទៅ Atletico បានបំប៉ោងសំណាញ់ទីយ៉ាងហោចណាស់ចាប់ពី ៥គ្រាប់ឡើងទៅទល់នឹងអធិរាជស Real Madrid ជាលើកទី៤ នៅពេលដែលធ្វើបានចុងក្រោយក្រោមលទ្ធផល ៦-៣ កាលខែវិច្ឆិកា ឆ្នាំ១៩៥០។

វាក៏ជាការបរាជ័យលើកដំបូងផងដែរនារដូវកាលថ្មីនេះរបស់ Real ក្រោយពេលឈ្នះ ៦ប្រកួតជាប់គ្នាក្នុងលីគអេស្ប៉ាញ La Liga ឆ្នាំ២០២៥-២៦ ជាមួយនឹងជ័យជម្នះ ២-១ ទៅលើក្រុម Marseille របស់បារាំងនៅថ្ងៃបើកឆាក UEFA Champions League ថែមទៀតផង។

តាមរយៈលទ្ធផលចាញ់របស់ក្រុមរងជើងឯកលីគរដូវកាលមុនមួយនេះ នឹងបើកផ្លូវឱ្យក្រុមការពារតំណែងជើងឯក FC Barcelona ឡើងទៅឈរទីកំពូលតារាង La Liga វិញ ប្រសិនបើពួកគេអាចយកឈ្នះក្រុមភ្ញៀវ Real Sociedad នៅកីឡដ្ឋាន Camp Nou នាម៉ោង ១១៖៣០នាទីយប់ថ្ងៃអាទិត្យនេះ ក្នុងសប្តាហ៍ទី៧ ជើងទី១ របស់ពួកគេ ស្របពេលក្រុមរបស់លោក Diego Simeone ឈរលេខ៤ ដោយមាន ១២ពិន្ទុ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top