McGill និង Murphy ឡើងទៅជួបគ្នាវគ្គផ្តាច់ព្រ័ត្រ ដណ្តើមពាន British Open 2025

កីឡាករស្នូកឃ័រ Anthony McGill នឹងពើបប្រទះ Shaun Murphy នៅវគ្គផ្តាច់ព្រ័ត្រពាន British Open 2025 របស់អង់គ្លេសនារាត្រីថ្ងៃអាទិត្យនេះ ក្រោយពេលឈ្នះ ៤ហ្វ្រេមជាប់ៗគ្នា ដើម្បីទម្លាក់ជើងខ្លាំង John Higgins។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នេះក៏ជាលើកដំបូងផងដែររបស់កីឡាករសញ្ជាតិស្កុតឡេន McGill ដែលបានយកឈ្នះ Higgins ៦-៣ ដើម្បីឆ្លងចូលផ្តាច់ព្រ័ត្រ ក្នុងរយៈពេល ៨ឆ្នាំ ដោយនឹងត្រូវប៉ះគូប្រជែងអង់គ្លេស Murphy ក្រោយយកឈ្នះម្ចាស់ការពារតំណែងជើងឯក Mark Selby ដោយលទ្ធផល ៦-១ ពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមកដែរនោះ។

នេះមានន័យថា McGill ដែលបានធ្លាក់ទៅលេខរៀងទី៥៧ ពិភពលោកបច្ចុប្បន្ន និងបានឆ្លងចូលវគ្គ ៤នាក់ចុងក្រោយជាលើកដំបូង ក្នុងរយៈពេល ៣ឆ្នាំនោះ ត្រូវប្រជែងនឹងជើងខ្លាំង Higgins អតីតជើងឯកពិភពលោក ៤សម័យកាល ដែលកំពុងស្ថិតនៅលេខ៦ ពិភពលោកទៀតផង។

ក៏ប៉ុន្តែកីឡាករវ័យ ៣៤ឆ្នាំរូបនេះ ក៏បានបង្ហាញក្តីរីករាយ នៅពេលប៉ះគូប្រជែងចាស់ Higgins ក្នុងជ័យជម្នះលើកទី៣ ពីប្រវត្តិជួបគ្នា ៩លើកមកនេះ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top