កីឡាករបាល់ទាត់ Neymar កំពុងចាត់វិធានការតាមផ្លូវច្បាប់ បន្ទាប់ពីរងការចោទប្រកាន់ថាគាត់ “ញៀនស្រាវីស្គី និងភេសជ្ជៈប៉ូវកម្លាំង” រួមជាមួយនឹង “ការលេងបាល់ពេលយប់” ដែលមិនមានវិជ្ជាជីវៈ។
សារព័ត៌មានNR Sports អ្នកតំណាងរបស់Neymarតារាប្រេស៊ីល និងក្លឹប Santos វ័យ 33 ឆ្នាំ បានឆ្លើយតបជាសាធារណៈចំពោះអ្វីដែលពួកគេហៅថាការចោទប្រកាន់ថា “មិនប្រុងប្រយ័ត្ន បង្ខូចកេរ្តិ៍ឈ្មោះ បង្កាច់បង្ខូចមិនពិត” របស់អ្នកកាសែតឈ្មោះ Rodolfo Gomes ។
Gomes បានបង្ហោះវីដេអូនៅលើ Channel របស់គាត់ដែលមានឈ្មោះថា Futeboteco ដោយគាត់បាននិយាយថា “គាត់ជាប់ជាមួយស្រាវីស្គីជាមួយភេសជ្ជៈប៉ូវកម្លាំង ជក់បារីស៊ីសា ហើយចូលគេងនៅម៉ោង 4:00-5:00 ព្រឹក…”។លោកបានបន្ថែមថា Neymar នឹងមិនលេងម្តងទៀតនៅឆ្នាំនេះ ហើយអះអាងថា ទម្លាប់យប់ជ្រៅរបស់ Neymar កំពុងជះឥទ្ធិពលដល់មិត្តរួមក្រុមរបស់គាត់។
ការអះអាងរបស់ Gomes ត្រូវបានយកផ្សាយពីសារព័ត៍មានរបស់ប្រេស៊ីលផ្សេងទៀត ដែលបណ្តាលឱ្យមានព្យុះចែករំលែកពាសពេញប្រព័ន្ធផ្សព្វផ្សាយជុំវិញរឿង Neymar។
តំណាងរបស់លោកមិនចំណាយពេលយូរដើម្បីវាយបកវិញដោយបញ្ជាក់ថា វិធានការច្បាប់រដ្ឋប្បវេណី និងព្រហ្មទណ្ឌទាំងអស់កំពុងត្រូវបានចាត់ការដើម្បីឲ្យអ្នកពាក់ព័ន្ធទទួលខុសត្រូវ។ កីឡាកររូបនេះផ្ទាល់បានចេញមុខបំភ្លឺជុំវិញការចោទប្រកាន់លើទំព័របណ្ដាញសង្គមផ្ទាល់ខ្លួន៕
ប្រភព៖ NKDNEWS