ក្នុងនេះមានកីឡាករបរទេស ៤ នាក់ដែលអាចចាត់ទុកជាកីឡាករឆ្នើមលេចធ្លោបំផុតប្រចាំក្រុមនីមួយៗមានដូចជាកីឡាករ វឿន វាសនា សញ្ជាតិកម្ពុជា កីឡាករ Francois Rebeyrol សញ្ជាតិបារាំង កីឡាករ Mohammad Abbasi សញ្ជាតិអ៉ីរ៉ង់ និងកីឡាករ Charles Belvin សញ្ជាតិអាមេរិក។
- វឿន វាសនា របស់ក្រុម Win Streak
កីឡាករ វឿន វាសនា (OH) សញ្ជាតិខ្មែរ កម្ពស់ ១.៩៦ម៉ែត្រ ក្លិប Win Streak។ កីឡាករជម្រើសជាតិកម្ពុជាលេងឲ្យក្រុមខេត្តព្រៃវែង ក្រុមវៀតណាម Lavie Long An និង វិសាខា មុនពេលទៅទឹកដីតៃវ៉ាន់ ឈានចូលរដូវកាលទី៣។
- កីឡាករ Francois Rebeyrol របស់ក្លិប East Power
កីឡាករ Francois Rebeyrol (OH) សញ្ជាតិបារាំង កម្ពស់ ២.០០ម៉ែត្រ ក្លិប East Power Volleyball Team។ រូបគេមិនទាន់មានការលេងឲ្យក្លិបណាទេ បន្ទាប់ពីចាញចេញពីក្លិប វិសាខា របស់កម្ពុជា កាលពីឆ្នាំ ២០២៤។ ពេលនេះ រូបគេចូលរួមជាមួយក្លិបនៅតៃវ៉ាន់ ជាកន្លែងដែលរូបគេធ្លាប់ជួយ វិសាខា ឈ្នះជើងឯកពានអន្តរជាតិនៅទីនោះ។
កាលពីមុនរូបគេធ្លាប់លេងឲ្យក្លិប Nice Volley-Ball (បារាំង), Le Pleassis-Robinson Volleyball (បារាំង), GFC Ajacciao Volleyball (បារាំង) AS Cannes (បារាំង) និង France Avenir (បារាំង)។
- កីឡាករ Mohammad Abbasi របស់ក្រុម STG SkyHawks
កីឡាករ Mohammad Abbasi (OH) សញ្ជាតិអ៉ីរ៉ង់ កម្ពស់ ១.៩៩ម៉ែត្រ ក្លិប STG Sky Hawks។ មុនពេលចូលរួមជាមួយក្លិបនៅតៃវ៉ាន់ កីឡាករសញ្ជាតិអ៉ឺរ៉ង់រូបនេះធ្លាប់លេងចំនួន ១០ ផ្សេងគ្នា គិតចាប់តាំងពីឆ្នាំ ២០១២ ដល់ ឆ្នាំ ២០២៥ នៅប្រទេសអ៉ីរ៉ង់ តួកគី អាល់ហ្សេរី និង អ៉ីរ៉ាក់។
- កីឡាករ Charles Belvin របស់ក្រុម Taoyuan Leopards
កីឡាករ កីឡាករ Charles Belvin (OP) សញ្ជាតិអាមេរិក កម្ពស់ ១.៨៩ម៉ែត្រ ដែលមានបទពិសោធច្រើន។ ចន្លោះឆ្នាំ ២០១៤ ដល់ ២០២៣ រូបគេលេងនៅសហរដ្ឋអាមេរិកឲ្យក្រុម Long Beach City College, Hope International University និងក្រុម LA Blaze។ នៅក្នុងឆ្នាំ ២០២១ រូបគេបានចេញទៅលេងឲ្យក្រុម Okkelljunga Volley ប្រទេសស៊ុយអែត, បន្ទាប់មកចូលរួមជាមួយក្រុម Tenuun-Ogoo- Sport Club របស់ម៉ុងហ្គោលី និងក្រុម SoCal Rising Tide នៅសហរដ្ឋអាមេរិក ហើយចុងក្រោយចូលរួមក្រុម Taoyuan Leopards ក្នុងលីគតៃវ៉ាន់៕
ប្រភព៖ KAMPUCHEATHMEY



