អ្នក​លេង​គុន​ខ្មែរ​ ឈឿង​ ល្វៃ​ និយាយ​ពី​សមត្ថភាព​ដៃគូ​មុន​ប៉ះ​គ្នា​នៅ​បាយ័ន​ស្អែកនេះ​

អ្នក​លេង​គុន​ខ្មែរ​ ឈឿង​ ល្វៃ​ ថា​កីឡាករ​ Umar Semata​ ជា​ជើង​ខ្លាំង​មួយ​រូប​ដែល​ធន់​ កម្លាំង​ខ្លាំង​ ស៊ូ​ ដូច្នេះ​ខ្លួន​ត្រូវ​តែ​ពង្រឹង​សមត្ថភាព​ឲ្យ​បានល្អ​ក្នុង​ជំនួប​ដណ្ដើ​ម​ខ្សែក្រវាត់ ​នៅ​ថ្ងៃ​សៅរ៍​ ទី៤​ ខែ​តុលា​ ឆ្នាំ​២០២៥​ លើ​សង្វៀន​បាយ័ន​ស្អែក​នេះ។​

កីឡាករ ឈឿង ល្វៃ បានឲ្យដឹងថា បច្ចុប្បន្ននេះខ្លួនបានពង្រឹងសមត្ថភាព និងសម្រួចគ្រប់ស្នៀតទាំងអស់មិនថា កែង ជង្គង់ ម៉ាត់ ឬទាត់នោះឡើយ។ ការប្រកួតជាក់ស្ដែងអាវុធមួយណាបានផលនឹងប្រើអាវុធនោះ។

សិស្សគុនមកពីក្លឹបនាគរាជចតុមុខរូបនេះបន្ថែមទៀតថា កីឡាករ Umar Semata ម្នាក់នេះសមត្ថភាពល្អមិនអាចមើលស្រាលបានឡើយ។ ពោលចំណុចល្អរបស់គេធន់ មានកម្លាំងខ្លាំង និងស៊ូទៀតផង។ សម្រាប់ការប្រកួតដណ្ដើមខ្សែក្រវាត់នេះ ល្វៃ សង្ឃឹម ៧០% នឹងទទួលបានជ័យជម្នះ។

បញ្ជាក់​ដែរ​ថា​ កីឡាករកម្ពុជា​ ឈឿង​ ល្វៃ​ នឹង​ត្រូវ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជា​មួយ​កីឡាករ​ ​Umar Semata នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​លើ​សង្វៀន​បាយ័ន​ ចាប់​ពី​ម៉ោង​ ៥កន្លះ​ល្ងាច​តទៅ។​ ប្រិយមិត្ត​អ្នក​គាំទ្រអាច​ចូល​ទស្សនា​បាន​ដោយ​សេរី​នៅ​បាយ័ន​ស្ទឹង​មានជ័យ​​។​ កុំ​ភ្លេច​ទៅ​លើក​ទឹកចិត្ត​កីឡាករ​ទាំង​អស់​គ្នា៕​

ប្រភព៖​ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top