វគ្គ​ផ្ដាច់ព្រ័ត្រ​រវា​ង​ ធន់​ បុរី​ និង​ សៅយ៉ាន់​ វិសាល​ ត្រូវ​លើក​ពេល​ជាប់ភារកិច្ច​ប្រកួតតំណាង​ជាតិ​នៅ​ឯ​បារ៉ែន​

វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ IPCC​ រវាង​កីឡាករ​វ័យ​ ធន់​ បុរី​ និង​ សៅយ៉ាន់​ វិសាល​ ត្រូវ​បាន​លើកពេល​ហើយ​​ដោយ​សារ​កូន​ប្រុស​លោក​ សាន់​ សៅយ៉ាន់​ ជាប់​ប្រកួត​តំណាង​ប្រទេស​កម្ពុជា​នៅ​ព្រឹត្តិការណ៍​កីឡាយុវជន​អាស៊ី​ លើក​ទី៣​ នៅ​ឯ​ប្រទេស​បារ៉ែន។​

បើ​តាម​ការ​បង្ហោះ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​គឺ​បាន​បញ្ជាក់​ហើយ​ថា​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ IPCC​ នៅ​ថ្ងៃ​ទី១២​ ខែ​តុលា​ ឆ្នាំ​២០២៥​ នៅឯ​សង្វៀន​ថោន​គឺ​ត្រូវ​លើក​ពេល​ទៅ​ខែ​វិច្ឆិកា​វិញ។​ មូលហេតុ​នោះ​ដោយ​សារ​ សៅយ៉ាន់​ វិសាល​ ត្រូវ​ចេញ​ទៅ​ប្រកួតនៅ​ប្រទេស​​បារ៉ែន​ ថ្ងៃ​ទី២០​ ខែតុលា​ ប្រកួត​តំណាង​ប្រទេស​កម្ពុជា។​ ដូច្នេះ​ប្រសិន​បើ​អ្នក​ប្រដាល់​រូប​នេះ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ IPCC​ ថ្ងៃ​ទី១២​ តុលា​ គឺ​ខ្លាច​មាន​របួស​ស្នាម​ណា​មួយ ឬ​ជួប​បញ្ហា​ធំ​ដោយ​ចៃដន្យ​រហូត​ខកខាន​ការ​ប្រកួត​សំខាន់​នៅ​ឯ​ប្រទេស​បារ៉ែន​ដែល​ជា​ព្រឹត្តិការណ៍​ធំ​ប្រចាំ​ទ្វីប​អាស៊ី​ និង​ធ្វើ​ឡើង​រយៈពេល​ ៤ឆ្នាំ​ម្ដង។​

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​ប្រកួត​កីឡា​យុវជន​អាស៊ីន​ លើក​ទី៣​ នៅ​ឯ​ប្រទេស​បារ៉ែន​ នេះ​នឹង​ចាប់​ផ្ដើម​ពីថ្ងៃ​ទី២២ ដល់ ទី​ ៣១ ខែ​តុលា​ ឆ្នាំ ២០២៥ ដែល​មានចំនួន ២៤​​ប្រភេទ​កីឡា។ កម្ពុជា​នឹង​បញ្ជូន​អត្តពលិក​ចំនួន​ ១៥០នាក់​ប្រកួត​លើ​ ១៤​ប្រភេទ​កីឡា​ផ្សេងគ្នា។​ ជា​មួយ​គ្នា​នេះ​ដែរ​កម្ពុជា​ក៏​នឹង​ទទួល​ទង់​កីឡា​យុវជន​អាស៊ី​នេះ​ពី​ប្រទេស​បារ៉ែន​​ផង​ដែរ​ដោយ​សារ​តែ​ការ​ប្រកួត​លើក​ទី៤​ ឆ្នាំ​២០២៩​ នឹង​ត្រូវ​ប្រារព្ធ​ឡើង​នៅ​កម្ពុជា៕​

ប្រភព៖​ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top