អតីតជើងខ្លាំងផ្នែកស្នូកឃ័រ នាង តុលា ស្វាគមន៍អ្នកចង់សាកល្បងសមត្ថភាព ឬហ្វឹកហាត់

អតីតជើងខ្លាំងផ្នែកស្នូកឃ័រប្រចាំប្រទេសកម្ពុជាកាលពីជាង ១០ឆ្នាំមុនលោក នាង តុលា ថាខ្លួនស្វាគមន៍ជានិច្ចចំពោះអ្នកគាំទ្រចង់ជួប ចង់ប្រកួតសាកល្បងសមត្ថភាព ឬចង់ហ្វឹកហាត់អាចមកកន្លែងក្លឹបរបស់លោកបាននៅមុខវិទ្យាល័យបាក់ទូក។

លោក នាង តុលា បានឲ្យដឹងថា ការបាត់មុខពីប្រភពកីឡាស្នូកឃ័រជាច្រើនឆ្នាំកន្លងទៅនោះគឺលោកមិនបានទៅណា ឬរស់នៅឯក្រៅប្រទេសអ្វីនោះទេ ពោលរស់នៅក្នុងប្រទេសកម្ពុជាជាមួយគ្រួសារ និងប្រកបរបរបើកក្លឹបស្នូករឃ័រជាធម្មតា។

ការដែលបាត់មុខរហូតដល់ ២០១៧ នោះគឺលោកផ្អាកលេងជាច្រើនឆ្នាំដែរទើបវិលត្រឡប់ចូលក្នុងវិស័យកីឡាស្នូកឃ័រមួយនេះវិញ។ កាលនោះវិស័យកីឡាស្នូកឃ័រហាក់បាត់ដំណឹង ឬបាត់ប្រជាប្រិយភាពគឺដោយសារមិនមានកម្មវិធីប្រកួតផ្សេងៗមិនមានម្ចាស់ឧបត្ថម្ភនានារៀបចំឲ្យមានសកម្មភាពសោះឡើយទើបធ្វើឲ្យបាត់មុខរហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាជាម្ចាស់ផ្ទះនេះទើបបានកក្រើកឡើងវិញខ្លះប៉ុណ្ណោះ។

យ៉ាងណា​លោក​ នាង​ តុលា​ បាន​បញ្ជាក់​ថា​លោក​មិន​បានទៅ​ណា​ចោល​អ្នក​គាំទ្រ​ ឬអ្នក​ស្រឡាញ់​ចូលចិត្ត​លោក​នោះ​ទេ​។​ ដូច្នេះ​អ្នក​ដែល​ចង់​ជួប​លោក​ ចង់​លេង​សាកល្បង​សមត្ថភាព​ជា​មួយ​លោក​ ឬ​មានបំណង​ចង់​ហាត់​ជាអាជីព​អាច​​មក​កាន់វិនស្នូកឃ័រក្លឹប​ (Win Snooker Club Cambodia)​ ទល់​មុខ​វិទ្យាល័យបាក់ទូក​បាន។​

បញ្ជាក់​ដែរ​ថា​ លោក​​ នាង​ តុលា​ ជា​អតីត​ជើង​ខ្លាំង​ផ្នែក​កីឡា​ស្នូកឃ័រ​នេះ​អំឡុង​ឆ្នាំ​២០០២​ រហូត​ដល់​ ២០១២​ ដែល​ល្បីឈ្មោះ​ជា​ខ្លាំង​ និង​ជាប់​លេខ១​ រយៈពេល​១០​ឆ្នាំ​ជាប់​គ្នា។​ បច្ចុប្បន្ន​លោក​ជា​កីឡាករ​ជម្រើស​ជាតិ​ផ្នែក​កីឡា​ស្នូកឃ័រ​ផង​ដែរ៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top