Messi និង CR7 បន្តមានឈ្មោះក្នុងបេក្ខភាពប្រជែងពាន FIFPRO ១១ នាក់ល្អបំផុត ២០២៥

សហព័ន្ធអន្តរជាតិនៃសមាគមកីឡាករបាល់ទាត់អាជីព (FIFPRO) បានប្រកាសជាផ្លូវការអំពីបេក្ខភាពកីឡាករទាំង ២៦ នាក់ ដើម្បីប្រជែងពានជម្រើស ១១ នាក់ល្អបំផុតក្នុងពិភពលោកសម្រាប់ឆ្នាំ ២០២៥ ខណៈចំណុចគួរឱ្យចាប់អារម្មណ៍ គឺ Lionel Messi និង Cristiano Ronaldo នៅតែបន្តមានឈ្មោះ ទោះពួកគេបានចាកចេញពីបាល់ទាត់ អឺរ៉ុប ក៏ដោយ។

យោងតាមការប្រកាសរបស់ FIFPRO កីឡាករទាំង ២៦ នាក់ ដែលមានឈ្មោះប្រជែងពានកីឡាករ ១១ នាក់ល្អបំផុតក្នុងលោកប្រចាំឆ្នាំ ២០២៥ រួមមាន៖

 
  • អ្នកចាំទី៖ Alisson Becker (Liverpool, ប្រេស៊ីល), Thibaut Courtois (Real Madrid, ប៊ែលហ្ស៊ិក) និង Gianluigi Donnarumma (Paris Saint-Germain / Manchester City, អ៊ីតាលី)។
  • ខ្សែការពារ៖ Trent Alexander-Arnold (Liverpool / Real Madrid, អង់គ្លេស), Pau Cubarsi (Barcelona, អេស្ប៉ាញ), Virgil van Dijk (Liverpool, ហូល្លង់), Achraf Hakimi (Paris Saint-Germain, ម៉ារ៉ុក), Marquinhos (Paris Saint-Germain, ប្រេស៊ីល), Nuno Mendes (Paris Saint-Germain, ព័រទុយហ្គាល់) និង William Saliba (Arsenal, បារាំង)។
  • ខ្សែបម្រើ៖ Jude Bellingham (Real Madrid, អង់គ្លេស), Kevin De Bruyne (Manchester City / Napoli, ប៊ែលហ្ស៊ិក), Luka Modric (Real Madrid / AC Milan, ក្រូអាត), Joao Neves (Paris Saint-Germain, ព័រទុយហ្គាល់), Cole Palmer (Chelsea, អង់គ្លេស), Pedri (Barcelona, អេស្ប៉ាញ), Federico Valverde (Real Madrid, អ៊ុយរូហ្គាយ) និង Vitinha (Paris Saint-Germain, ព័រទុយហ្គាល់)។
  • ខ្សែប្រយុទ្ធ៖ Ousmane Dembele (Paris Saint-Germain, France), Erling Haaland (Manchester City, ន័រវែស), Kylian Mbappe (Real Madrid, បារាំង), Lionel Messi (Inter Miami, អាហ្សង់ទីន), Raphinha (Barcelona, ប្រេស៊ីល), Cristiano Ronaldo (Al-Nassr, ព័រទុយហ្គាល់), Mohamed Salah (Liverpool, អេហ្ស៊ីប) និង Lamine Yamal (Barcelona, អេស្ប៉ាញ)។

កីឡាករទាំង ២៦ នាក់ ត្រូវបានជ្រើសរើសខាងលើ ភាគច្រើន ជាកីឡាករលេចធ្លោខ្លាំងនៅតំបន់ អឺរ៉ុប សម្រាប់ឆ្នាំ ២០២៥ ប៉ុន្តែរឿងដែលភ្ញាក់ផ្អើល គឺ Messi និង Ronaldo នៅតែមានឈ្មោះក្នុងការប្រជែង ទោះពួកគេវ័យជ្រែខ្លាំង និងបានចាកចេញពី អឺរ៉ុប ហើយក៏ដោយ។ កីឡាករត្រូវបានជ្រើសរើសសម្រាប់ប្រជែងពាននេះ ភាគច្រើនជាកីឡាករ ដែលលេងលីគកំពូល អឺរ៉ុប ទាំង ៥ ហើយពីមុនមកដល់បច្ចុប្បន្ន គឺគ្មានកីឡាករលេងនៅក្រៅលីគ អឺរ៉ុប ណាធ្លាប់ត្រូវបានជ្រើសរើសសម្រាប់ប្រជែងឡើយក្រៅអំពី Leo Messi និង Ronaldo។

 

គួរបញ្ជាក់ ថា ដំណើការជ្រើសរើសបេក្ខភាពចំនួន ១១ ដែលជាអ្នកឈ្នះពានជម្រើស ១១ នាក់ល្អបំផុតរបស់ FIFPRO នេះ គឺធ្វើឡើងតាមរយៈការបោះឆ្នោតដោយកីឡាករបាល់ទាត់អាជីព។ សម្រាប់អ្នកឈ្នះពានកីឡាករល្អបំផុតប្រចាំឆ្នាំ ២០២៥ របស់ FIFPRO នឹងប្រកាសជាផ្លូវការនៅថ្ងៃ ចន្ទ ទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top