Dowman យុវជន Arsenal ក្លាយជាកីឡាករក្មេងជាងគេជាប្រវត្តិសាស្រ្ត បង្ហាញខ្លួននៅ UCL

(បរទេស)៖ យុវជន Max Dowman របស់ក្លឹបកាំភ្លើងធំ Arsenal បានក្លាយជាកីឡាករក្មេងជាងគេបំផុត ដែលបង្ហាញខ្លួនជាប្រវត្តិសាស្រ្ត ក្នុងក្របខណ្ឌលីគកំពូលអឺរ៉ុប UEFA Champions League។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ស្ថិតក្នុងវ័យ ១៥ឆ្នាំ និង ៣០៨ថ្ងៃ ខ្សែប្រយុទ្ធរូបនេះបានបំបែកកំណត់ត្រាចាស់របស់កីឡាករ Youssoufa Moukoko ដ្បិតយុវជនអាល្លឺម៉ង់បានបង្ហាញខ្លួនក្នុងក្លឹប Borussia Dortmund ប្រកួតទល់នឹង Zenit ដែលមានវ័យ ១៦ឆ្នាំ និង ១៨ថ្ងៃ។

រាប់ទាំងលើកនេះ Dowman បានចូលលេង ៥ប្រកួតមកហើយសម្រាប់ Arsenal នារដូវកាលថ្មីនេះ នៅពេលត្រូវបានប្តូរចូល នៃជំនួបដែលកាំភ្លើងរបស់អង់គ្លេសមួយនេះបំបាក់គូប្រជែង Slavia Prague ៣-០ ក្នុងប្រកួតទី៤ ជើងទី១ នៅ UEFA Champion League 2025-26។

Dowman បានចាកចេញពីកៅអីបម្រុង ដើម្បីប្តូរជំនួស Leandro Trossard នៅនាទី៧២ ក្នុងការរួមចំណែកជួយក្រុមរបស់លោក Mikel Arteta ឈ្នះ ១០ប្រកួតជាប់ៗគ្រប់កម្មវិធី ជាមួយនឹងការរក្សាសំណាញ់ទីបាន ៨លើកទៀតផង គិតចាប់តាំងធ្លាប់ធ្វើបានកាលឆ្នាំ១៩០៣ មកផងដែរ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top