លោក Pep Guardiola នឹងដឹកនាំបាន១ពាន់ប្រកួតក្នុងអាជីពនៅពេលដែលManCityទទួលក្រុម Liverpool

លោក Pep Guardiola នឹងដឹកនាំការប្រកួតបាល់ទាត់លើកទី១ពាន់របស់គាត់នៅពេលដែល Manchester City ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Liverpool ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យ ហើយអ្នកចាត់ការសញ្ជាតិអេស្ប៉ាញមានការភ្ញាក់ផ្អើលចំពោះចំនួនដ៏ច្រើនដែលគាត់ទទួលបានក្នុងអាជីពជាគ្រូបង្វឹក។

ក្នុងចំណោម ៩៩៩ ប្រកួតដែលគាត់ដឹកនាំ Barcelona, Bayern Munich និង Man City លោក Guardiola ទទួលបានជ័យជម្នះ ៧១៥ ដង អត្រាឈ្នះ ៧១,៥៧% និងបានឈ្នះពានរង្វាន់ចំនួន ៣៩ ដ៏អស្ចារ្យ។

គ្រូបង្វឹកអាយុ 54 ឆ្នាំរូបនេះយល់ស្របជាមួយលោក Sir Alex Ferguson ថាភាពជោគជ័យរបស់គាត់គឺអាស្រ័យលើការមានកីឡាករឆ្នើមៗក្រោមការដឹកនាំ។

លោកGuardiolaបាននិយាយថាថា”ការលះបង់ ចំណង់ចំណូលចិត្ត សេចក្តីស្រឡាញ់ ធ្វើឲ្យគ្មានអ្នកណាម្នាក់យកឈ្នះខ្ញុំទេ។ ពួកយើងបានឈ្នះអ្វីដែលមិនគួរឱ្យជឿនៅក្នុងក្លឹប Barcelona, Bayern Munich និងនៅទីនេះ។ វាពិបាកក្នុងការឈានទៅដល់ ហើយប្រសិនបើខ្ញុំចាប់ផ្តើមម្តងទៀត ខ្ញុំនឹងមិនអាចឈានដល់វាទេ វាគឺជាការប្រកួតច្រើនពេក។ ការចាញ់ពីរបីក្នុង ១ពាន់ ប្រកួត ហើយសង្ឃឹមថានៅថ្ងៃអាទិត្យ ខ្ញុំសង្ឃឹមថាយើងអាចបន្តឈ្នះ”។

សរុបក្នុងអាជីពជាគ្រូបង្វឹកអស់រយៈពេល១៧ឆ្នាំមក លោកGuardiolaបានដឹកនាំក្រុម Barcelona ឈ្នះ១៤ពាន Bayern Munich ចំនួន៧ពាន និង Man City ចំនួន១៨ពាន៕

ប្រភព៖ NKDNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top