ក្រុម​កីឡាវ៉ូវីណាម​កម្ពុជា ឈ្នះ​មេដាយ ២៣ គ្រឿង​ពី​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក ឆ្នាំ​២០២៥

កីឡាករ កីឡាការិនី​វ៉ូវីណាម​ជម្រើស​ជាតិ​កម្ពុជា ទទួល​បាន​មេដាយ​ចំនួន ២៣ គ្រឿង ពីការ​ប្រកួត​កីឡា​វ៉ូវីណាម​ជើង​ឯក​ពិភព​លោក លើក​ទី​៨ ចាប់​ពី​ថ្ងៃ​ទី​២ ដល់ ទី​ ៨ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី។

ប្រតិភូកីឡាវ៉ូវីណាមកម្ពុជា មានចំនួន ២៩ រូប ដែលដឹកនាំដោយលោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា សម្រាប់ការចូលរួមប្រកួតជើងឯកពិភពលោក លើកទី៨ ដែលមានប្រទេសប្រមាណ ៣០ ចូលរួមប្រកួតលើវិញ្ញាសាជាង ៤០។ សម្រាប់កម្ពុជាចូលរួមប្រកួតចំនួន ២៦ វិញ្ញាសា។ ទីបំផុត កីឡាករ កីឡាការិនីកម្ពុជា ដណ្តើមបានមេដាយចំនួន ២៣ គ្រឿង គឺ មាស ៧ គ្រឿង ប្រាក់ ១១ គ្រឿង និងសំរិទ្ធ ៥ គ្រឿង។

ចំនួនមេដាយនេះច្រើនជាងកាលពីឆ្នាំ ២០២៣ នៅប្រទេសវៀតណាម ដែលកម្ពុជា ដណ្តើមបានមេដាយចំនួន ២០ គ្រឿង គឺ មាស ៦ គ្រឿង ប្រាក់ ៥ គ្រឿង និងសំរិទ្ធ ៩ គ្រឿង។

ជាមួយគ្នានេះ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ាន៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top