បញ្ចប់​ការ​ប្រកួត​​ផ្លូវការ​ក្រុម​ជម្រើសជាតិ​កីឡាប៊ូល​ និង​ប៉េតង់​កម្ពុជា​ឈ្នះ​មាស២ ប្រាក់១​ នៅ​ម៉ាឡេស៊ី

ការ​ប្រកួត​ជ្រើសរើសជើងឯក​អាស៊ី​ លើក​ទី៦​ ឆ្នាំ​២០២៥​ ដែល​ធ្វើ​ឡើង​នៅ​ឯទីក្រុងកូឡាឡាំពួ ​ប្រទេស​ម៉ាឡេស៊ី​ បាន​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ​ក្នុង​នោះ​ក្រុម​ជម្រើសជាតិ​កីឡាប៊ូល​ និង​ប៉េតង់​កម្ពុជា​ ឈ្នះ​មេដាយ​សរុប​ ៣គ្រឿង​ មាស២​ និងប្រាក់១ ។​

នេះ​បើ​តាម​របាយការណ៍​របស់​លោកស្រី​ គីន​ សំណាង​ អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា​បាន​បញ្ជាក់​ថា​ ការ​ប្រកួត​បាន​បញ្ចប់​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​ទី៩​ ខែ​វច្ឆិកា​ ឆ្នាំ​២០២៥​ នេះ​នៅ​ឯទីក្រុមកូឡាឡាំពួ ​ប្រទេស​ម៉ាឡេស៊ី។​

ក្រុម​ជម្រើសជាតិ​កម្ពុជា​ឈ្នះ​មេដាយ​ ៣គ្រឿង​គឺ​មេដាយ​មាស​១គ្រឿង​លើ​វិញ្ញាសា​ យុវជន វាយយកពិន្ទុប្រកួត​ឈ្នះដោយកីឡាករ នន់ រ៉ាវីន។​ មេដាយ​មាស១គ្រឿង​ទៀត​ឈ្នះ​លើ​វិញ្ញាសា​ ៣នាក់ ទល់ ៣នាក់ (នារី) ប្រកួត​ឈ្នះ​ដោយកីឡាការិនី អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា, ហៀង វិជ្ជនី និង ពៅ ធីតា។ ចំណែក​មេដាយ​ប្រាក់១គ្រឿង​ឈ្នះ​លើ​វិញ្ញសា ​៣នាក់ ទល់ ៣នាក់ (បុរស) ប្រកួត​ឈ្នះ​ដោយ​កីឡាករ ថោង ឈឿន, ហេង ថន, ពុធយ៉ុន ច័ន្ទដារ៉ា និង ស៊ីចាន់ តារា។

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជ្រើសរើសជើងឯក​អាស៊ី​ លើក​ទី៦​ នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី៦​ ដល់​ ៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ នៅ​ទីក្រុង​កូឡាឡាំពួ​ ប្រទេស​ម៉ាឡេស៊ី។​ កម្ពុជា​ឈ្នះ​មេដាយ ​៣គ្រឿង​ មាស២ ប្រាក់១​ លេង​លើ ​៦វិញ្ញាសា​ក្នុង​ព្រឹត្តិការណ៍​នេះ៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top