ក្រុមបាល់ទាត់ជម្រើសជាតិទាំង ១០ ស៊ុតបាល់បញ្ចូលទីច្រើនជាងគេប្រចាំប្រវត្តិសាស្ត្រ World Cup

ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប្រេស៊ីល ជាក្រុមនាំមុខគេ ដែលស៊ុតបាល់បញ្ចូលទីច្រើនបំផុតប្រចាំប្រវត្តិសាស្ត្រ ​FIFA World Cup។ ក្រុមពីអាម៉េរិកឡាទីនមួយនេះ មិនដែលខកខានការប្រកួតកីឡាបាល់ទាត់ពិភពលោកម្តងណាឡើយ។

បច្ចុប្បន្ននេះអ្នកគាំទ្រកំពុងត្រៀមខ្លួន ទន្ទឹងរង់ចាំព្រឹត្តិការណ៍បាល់ទាត់ពិភពលោកលើកទី២៣ នៅឆ្នាំ ២០២៦។ World Cup ត្រូវបានមនុស្សស្ទើរជុំវិញពិភពលោកស្គាល់ថាជាព្រឹត្តិការណ៍កីឡាបាល់ទាត់ដ៏ធំ និងអស្ចារ្យបំផុតប្រចាំប្រវត្តិសាស្ត្រមនុស្សជាតិ ព្រោះតែវាបានប្រមូលផ្តុំក្រុមជម្រើសជាតិខ្លាំងៗមកប្រកួតប្រជែងគ្នា រាល់ពេល ៤ឆ្នាំម្តង។ 

World Cup ឆ្នាំ ២០២៦ ដែលនឹងធ្វើឡើងនៅអាម៉េរិក កាណាដា និងម៉ិកស៊ិក ជាការប្រកួតដែលបង្កើនចំនួនក្រុមរហូតដល់ ៤៨ក្រុម លើកដំបូងក្នុងប្រវត្តិសាស្ត្រផងដែរ។ ការបង្កើនចំនួនក្រុមកើនឡើងបែបនេះ នឹងធ្វើឱ្យការប្រកួតកាន់តែមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនឡើង លើសព្រឹត្តិការណ៍មុនៗមក។ ចំណោមព្រឹត្តិការណ៍ចំនួន ២២លើក រួចមកនេះ ក្រុមជម្រើសជាតិកំពូលចំនួន ១០ ចំណោមនោះ ៦ក្រុម ធ្លាប់ឈ្នះ World Cup សុទ្ធសឹងជាក្រុមតែងបង្ហាញខ្លួនច្រើនក្នុងការប្រកួត ហើយពួកគេថែមទាំងរកបានគ្រាប់បាល់ស៊ុតទីច្រើនដូចគ្នាដែរ។ 

មកដល់ពេលនេះមានតែប្រេស៊ីល និងអាល្លឺម៉ង់ប៉ុណ្ណោះ ដែលជាក្រុមជម្រើសជាតិរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីលើស ២០០គ្រាប់ ក្នុងប្រវត្តិសាស្ត្រ FIFA។ 

ខាងក្រោមនេះជាក្រុមជម្រើសជាតិ ដែលមានកំណត់ត្រាស៊ុតបាល់បញ្ចូលទីច្រើនជាងគេទាំង ១០ ក្នុងព្រឹត្តិការណ៍ World Cup៖

១. ប្រេស៊ីល រកបាន ២៣៧គ្រាប់ ក្នុងព្រឹត្តិការណ៍ World Cup

២. អាល្លឺម៉ង់ រកបាន ២៣២គ្រាប់ ក្នុងព្រឹត្តិការណ៍ World Cup

៣. អាហ្សង់ទីន រកបាន ១៥២គ្រាប់ ក្នុងព្រឹត្តិការណ៍ World Cup

៤. បារាំង រកបាន ១៣៦គ្រាប់ ក្នុងព្រឹត្តិការណ៍ World Cup

៥. អ៊ីតាលី រកបាន ១២៨គ្រាប់ ក្នុងព្រឹត្តិការណ៍ World Cup

៦. អេស្ប៉ាញ រកបាន ១០៨គ្រាប់ ក្នុងព្រឹត្តិការណ៍ World Cup 

៧. អង់គ្លេស រកបាន ១០៤គ្រាប់ ក្នុងព្រឹត្តិការណ៍ World Cup

៨. ហូឡង់ រកបាន ៩៦គ្រាប់ ក្នុងព្រឹត្តិការណ៍ World Cup

៩. អ៊ុយរូហ្កាយ រកបាន ៨៩គ្រាប់ ក្នុងព្រឹត្តិការណ៍ World Cup

១០. ហុងគ្រី រកបាន ៨៧គ្រាប់ ក្នុងព្រឹត្តិការណ៍ World Cup៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top