អ្នកគាំទ្រ រួមទាំងប៉ូលីស ៥៩នាក់រងរបួស ពីការផ្ទុះហឹង្សាក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ Cup នៅកូឡុំប៊ី

(បរទេស)៖ មនុស្សប្រមាណ ៥៩នាក់បានរងរបួស ដោយក្នុងនោះមានទាំងអ្នកគាំទ្រ រួមទាំងមន្រ្តីប៉ូលីសផងដែរ ពីការផ្ទុះហឹង្សាចេញពីការប្រកួតផ្តាច់ព្រ័ត្រ Colombia Cup កាលពីថ្ងៃពុធកន្លងទៅនៅប្រទេសកូឡុំប៊ី ដែលស្ថិតនៅតំបន់អាមេរិកខាងត្បូង។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមជ័យជម្នះ Atletico Nacional ក៏បានលុបចោលកម្មវិធីអបអរពានផងដែរ បន្ទាប់ពីផ្ទុះបាតុកម្មតែម្តងនៅឯទីក្រុង Medelllin។

អ្នកគាំទ្រជាច្រើនបាននាំគ្នាសម្រុកចូលទីលាន Estadio Atanasio Girardot ដោយខ្លះមានកាន់កាំជ្រួច និងភ្លើងទៀតផង បន្ទាប់ពីអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត នៅពេល Atletico Nacional បានយកឈ្នះ Deportivo Independiente ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រជើងទី២ ដែលនាំឱ្យមន្រ្តីប៉ូលីស ៧នាក់បានរងរបួសក្នុងប្រតិបត្តិការនោះដែរ។

ជាមួយគ្នានោះ អភិបាលប្រចាំទីក្រុង Medellin គឺលោក Federico Gutierrez បានធ្វើការថ្កោលចំពោះអ្នកបង្កហេតុ និងប្រកាសចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសឱ្យខានតែបាន ដ្បិតកន្លងមក កម្មវិធីបាល់ទាត់នៅតំបន់អាមេរិកឡាទីនមួយនេះ ប្រកបដោយភាពសន្តិសុខក្រៃលែង៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top