ត្រាំ បន្តដាក់បម្រាមសមាជិក World Cup 2026 ចំនួន ២ប្រទេសបន្ថែមទៀត ញាំងឱ្យអ្នកគាំទ្រកាន់តែបារម្ភ

(វ៉ាស៊ីនតោន)៖ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានបន្តរឹតត្បឹតដល់ប្រជាជននានាមកពីជុំវិញពិភពលោកធ្វើដំណើរចូលទឹកដីអាមេរិក ដែលបានធ្វើឱ្យមានកង្វល់កាន់តែខ្លាំងសម្រាប់អ្នកគាំទ្រ World Cup ផងដែរនាឆ្នាំក្រោយនេះ។

ពីគេហទំព័រកីឡា opera news បានចេញផ្សាយថា គិតមកទល់ពេលនេះ អាមេរិកបានរឹតបន្តឹង ក៏ដូចជាដាក់បម្រាមប្រទេសនានាកើនដល់ ៣៩ប្រទេសហើយ ដោយថ្មីៗនេះក៏មានសេណេហ្គាល់ និងកូដឌីវ័រ ប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក ដែលមានកៅអីលេង World Cup 2026 ផងដែរ។

នេះមានន័យថា ករណីរឹតបន្តឹងចូលទឹកដីសហរដ្ឋអាមេរិកបានកើនដល់ ៤ប្រទេសហើយ ក្រៅពីដាក់បម្រាមទៅលើប្រទេសហៃទី និងអ៉ីរ៉ង់ ដែលពួកគេសុទ្ធតែមានសំបុត្រយន្តហោះមកលេង World Cup ជំនាន់ទី២៣ នាឆ្នាំក្រោយនេះនៅអាមេរិក មិចស៊ិក និងកាណាដា។

ប្រការនេះ កាន់តែធ្វើឱ្យអ្នកគាំទ្រនៃក្រុមទាំងនោះកាន់តែមានការខ្វាយខ្វល់បន្ថែមទៀត ដើម្បីធ្វើដំណើរមកគាំទ្រក្រុមជម្រើសជាតិរបស់ពួកគេក្នុងទីលាន បូកផ្សំទាំងសំបុត្រចូលទស្សនាក៏មានតម្លៃថ្លៃទៀតនោះ។

ក្រោមហេតុផលសន្តិសុខជាតិអាមេរិក ប្រទេសស្ថិតនៅតំបន់អាមេរិកខាងជើងមួយនេះ នឹងអនុញ្ញាតអ្នកគាំទ្រត្រឹម ៤% ប៉ុណ្ណោះសម្រាប់ជម្រើសជាតិសេណេហ្គាល់ នៅពេលកូដឌីវ័រ មានប្រមាណ ៨%៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top